កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន UEFA នឹងកម្ចាត់មហារីកនៃអំពើទុច្ចរិតក្នុងការប្រកួតបាល់ទាត់អឺរ៉ុប ក្រោយអ្នកគ្រាំទ្រម្នាក់ស្លាប់
17, Aug 2023 , 7:39 pm        
រូបភាព
លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី១៦ ខែសីហា បាននិយាយថា ត្រូតែកម្ចាត់ចោលឱ្យអស់នូវជំងឺមហារីកនៃអំពើទុច្ចរិតទាំងឡាយក្នុងការប្រកួតកីឡាបាល់ទាត់អឺរ៉ុប។ ការអះអាងរបស់លោក Ceferin ធ្វើឡើងក្រោយមានអ្នកគាំទ្រក្រិកម្នាក់ស្លាប់។



លោក Ceferin បាននិយាយនៅក្នុងទីក្រុង ​Athens ប្រទេសក្រិក នៅមុនប្រកួត UEFA Super Cup រវាងក្រុម Manchester City និង Sevilla ថាមានហេតុការណ៍ចាក់សម្លាប់អ្នកគាំទ្រម្នាក់កាលពីសប្តាហ៍មុន មុនពេលការប្រកួតជម្រុះព្រឹត្តិការណ៍ Champions League រដូវកាលថ្មីចាប់ផ្តើមក្នុងប្រទេសក្រិក។
 
«បញហានៃអំពើហិក្សា និងអំពើទុច្ចរិត មិនមែនមានតែនៅក្រិកនោះទេ វាគឺស្ថិតក្នុងតំបន់អឺរ៉ុប។ ខ្ញុំសូមអំពាវនាវឱ្យមនុស្សគ្រប់គ្នានៅកម្រិតតំបន់អឺរ៉ុបត្រូវតែកម្ចាត់នូវជំងឺមហារីកនេះឱ្យអស់។»។ លោក Ceferic បាននិយាយបែបនេះ។
 
មនុស្សវ័យ ២៩ឆ្នាំ ឈ្មោះ Michalis Katsouris ជាអ្នកគាំទ្ររបស់ក្រុម AEK Athens បានស្លាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សានៅថ្ងៃមុនការប្រកួតជម្រុះរបស់ក្រុម Dinamo Zagreb របស់ប្រទេសក្រូអាស៊ី នៅក្នុងទីក្រុង AEK ក្បែកីឡដ្ឋានរបស់ក្លិបក្រិកក្នុងទីក្រុង Nea Filadelfia ជាយក្រុងភាគខាងលិចនៃទីក្រុង Athens។ ការប្រកួតដែលត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហានោះត្រូវបានផ្អាក ហើយ UEFA ឱ្យធ្វើឡើងវិញនៅថ្ងៃទី១៩ ខែសីហា។
 
បើតាមសម្តីលោក Ceferin ប្រធាន UEFA បានអះអាងបន្ថែមទៀតថាលោកនឹងធ្វើគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីធានាថានឹងគ្មានសោកនាដកម្មកើតឡើងបន្ថែមទៀតក្នុងការប្រកួតបាល់ទាត់អឺរ៉ុប។
 
កាលពីថ្ងៃទី១៣ តុលាការក្រិកបានចាប់ជនជាប់ចោទចំនួន ១០៥នាក់ដែលស្ថិតនៅក្នុងហេតុការណ៍ដែលបានកើតឡើងនោះ ក្នុងចំណោមមនុស្សទាំង ១០៥នាក់ មាន ១០២នាក់ជាជនជាតិក្រូអាស៊ី ហើយដែលសង្ស័យថាទំនាក់ទំនងជាមួយនឹង Bad Blue Boys ដែលជាក្រុមអ្នកគាំទ្ររបស់ក្លិប Dinamo Zagreb៕
 

Tag:
 UEFA
© រក្សាសិទ្ធិដោយ thmeythmey.com