កីឡាជាតិ
ជាតិ
កម្ពុជា ឈ្នះព្រុយណេ ៥-០ នៅជំនួបបើកឆាក AFF U23
17, Aug 2023 , 5:52 pm        
រូបភាព
កីឡាករ ស រតនា ដែលរកបាន២គ្រាប់ម្នាក់ឯង
កីឡាករ ស រតនា ដែលរកបាន២គ្រាប់ម្នាក់ឯង
ដោយ: ថ្មីៗ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ឈ្នះព្រុយណេ ៥-០ ក្នុងការប្រកួតបើកឆាកពូល A ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U23 នៅថ្ងៃទី១៧ ខែសីហា នាកីឡដ្ឋាន Rayong ប្រទេសថៃ។



ត្រឹម៥នាទីដំបូងនៃវគ្គទី១ ខ្សែប្រយុទ្ធក្រុមវិសាខា ស រតនា បានសម្រេចទីគ្រាប់ទី១ដោយប្រើក្បាល មុនពេល Muhammad Jafri Syafiq bin Ishak របស់ព្រុយណេធ្វើឱ្យចូលទីខ្លួនឯងនៅ៤នាទីបន្ទាប់។

ចូលដល់វគ្គទី២ ស្របពេលដំណើរការប្រកួតបាន៥នាទី ខ្សែប្រយុទ្ធវិសាខាដដែល បន្ថែមគ្រាប់ទី២របស់ខ្លួនដោយប្រើក្បាលដើម្បីជួយកម្ពុជា នាំមុខព្រុយណេ ៣-០។ មាន ចាន់រិទ្ធ ដែលទើបប្តូរចូលនៅវគ្គទី២ បន្ថែមគ្រាប់ទី៤ នៅនាទី៧៣ មុនពេល អ៊ាន ពិសី សម្រេចគ្រាប់ទី៥ នាទី៩០។ ចប់ការប្រកួត U23 កម្ពុជា ឈ្នះព្រុយណេ ៥-០។

តាមរយៈជ័យជម្នះនេះ កម្ពុជា ឈរចំណាត់ថ្នាក់ទី១ពូល A បណ្តោះអាសន្ន ដោយរង់ចាំការប្រកួតរវាងម្ចាស់ផ្ទះថៃ ទល់មីយ៉ាន់ម៉ា នៅម៉ោង៧យប់នេះ។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹកអាហ្សង់ទីនលោក Felix G.Dalmas ត្រូវបន្តប៉ះមីយ៉ាន់ម៉ា សម្រាប់ជំនួបទី២ ពូល A នៅថ្ងៃទី១៩ ខែសីហា នៅវេលាម៉ោង៤រសៀល នៅកីឡដ្ឋាន Rayong ដដែល៕



Tag:
 AFF U23
© រក្សាសិទ្ធិដោយ thmeythmey.com