ជាតិ
សុខភាព
ស្រកទម្ងន់ បេះដូងលោតញាប់ និងលៀនភ្នែក ជារោគសញ្ញានៃជំងឺលើសក្រពេញអ័រម៉ូន
19, Aug 2023 , 5:09 pm        
រូបភាព
ភ្នំពេញ៖ អ័រម៉ូនទីរ៉ូអ៊ីត មានតួនាទីយ៉ាងសំខាន់ចំពោះសារពាង្គកាយមនុស្ស ដូចជាបង្កើនការលូតលាស់របស់ខួរក្បាល ប្រព័ន្ធប្រសាទ ការគ្រប់គ្រងអារម្មណ៍ ការកន្រ្តាក់ចង្វាក់បេះដូង ចលនារបស់ប្រព័ន្ធរំលាយអាហារ និងការបង្កើនកម្ដៅក្នុងខ្លួនផងដែរ។ ជាធម្មតាក្រពេញទីរ៉ូអ៊ីត បញ្ចេញអ័រម៉ូនក្នុងកម្រិតសមស្របសម្រាប់សារពាង្គកាយ ប៉ុន្តែបើវាបញ្ចេញអ័រម៉ូនលើសកម្រិត អាចបង្កជាជំងឺ និងមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន អះអាងថា ជំងឺលើសអ័រម៉ូន អាចកើតឡើងដោយសារបញ្ហាប្រព័ន្ធភាពស៊ាំ និងសរីរាង្គក្រពេញទីរ៉ូអ៊ីតមិនប្រក្រតី។ ចំពោះរោគសញ្ញានៃជំងឺលើសក្រពេញអ័រម៉ូន អ្នកជំងឺនឹងស្រកទម្ងន់ខុសប្រក្រតី,អារម្មណ៍អស់កម្លាំងល្ហិតល្ហៃ,ចង្វាក់បេះដូងលោតញាប់,ញ័រដៃជើង និងភ្នែកលៀនក្រឡោតៗជាដើម។ លោកវេជ្ជបណ្ឌិតរូបនេះបញ្ជាក់ទៀតថា ជំងឺលើសអ័រម៉ូនភាគច្រើនកើតឡើងចំពោះមនុស្សគ្រប់វ័យ ហើយវាមិនវិវត្តទៅជាមហារីកឡើយ ប៉ុន្តែវាអាចប៉ះពាល់ធ្ងន់ធ្ងរមុខងារចង្វាក់បេះដូង និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន​ ខាងក្រោមដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com