ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ បិទផ្លូវចំនួន៤ខ្សែនៅថ្ងៃប្រជុំរដ្ឋសភា ទី២១-២២ ខែសីហា
19, Aug 2023 , 6:09 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកចរាចរណ៍ផ្លូវមួយចំនួន អំឡុងពេលប្រជុំរដ្ឋសភា និងបោះឆ្នោតសភា នៅថ្ងៃទី២១ និង២២ ខែសីហា ដើម្បីបញ្ចៀសចរាចរបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី​។ ផ្លូវទាំងនោះមានដូចជា កំណាត់វិថីរដ្ឋសភា,កំណាត់វិថីសម្ដេច ហេង សំរិន,កំណាត់ផ្លូវលេខ៧៨ និងកំណាត់ផ្លូវបើកថ្មី ហៅផ្លូវ JICA ក្នុងរាជធានីភ្នំពេញ។



រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងផ្អាកចរាចរណ៍កំណាត់ផ្លូវរដ្ឋសភា ចាប់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី។ កំណាត់ផ្លូវសម្ដេច ហេង សំរិន ចាប់ពីវិថីសម្ដេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា។ កំណាត់ផ្លូវលេខ៧៨ ចាប់ពីវិថីសម្ដេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា និងកំណាត់ផ្លូវបើកថ្មី ហៅផ្លូវ JICA ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា។
 
កំណាត់ផ្លូវទាំង៤នេះ នឹងផ្អាកចរាចរណ៍ចាប់ពីម៉ោង៥ព្រឹក ថ្ងៃទី២១ និង២២​ ខែសីហា ហើយក្រោយផុតរយៈពេលបញ្ចៀសចរាចរ រដ្ឋបាលរាជធានីនឹងបើកឱ្យចរាចរធម្មតាវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com