កីឡាជាតិ
ជាតិ
AFF U23៖ កម្ពុជា ស្មើមីយ៉ាន់ម៉ា ១-១ នៅជំនួបទី២
19, Aug 2023 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បានត្រឹមមីយ៉ាន់ម៉ា ១-១ ក្នុងការប្រកួតលើកទី២ពូល A ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF U23 នៅថ្ងៃទី១៩ ខែសីហា នាកីឡដ្ឋាន Rayong ប្រទេសថៃ។ កម្ពុជា សល់ឱកាសចុងក្រោយជាមួយថៃ ដើម្បីប្រជែងកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


គ្រាប់បាល់របស់ក្រុមរហស្សនាមគោព្រៃជំទង់ សម្រេចបានដោយខ្សែបម្រើ គង់ លីហួ នៅនាទីទី១៣ ក្នុងវគ្គទី១។ ឯគ្រាប់បាល់តាមស្មើរបស់មីយ៉ាន់ម៉ាធ្វើបាននៅនាទី៨៨ ដោយ Khun Kyaw Zin Hein។
កម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះថៃ នៅជំនួបចុងក្រោយពូល A ស្របពេលមីយ៉ាន់ម៉ា ជួបព្រុយណេ នៅថ្ងៃទី២១ ខែសីហា នៅទីតាំងប្រកួតដដែល៕



© រក្សាសិទ្ធិដោយ thmeythmey.com