សង្គមអន្តរជាតិ​
អន្តរជាតិ
គ្រូបង្រៀននៅជប៉ុនលាឈប់ពីការងារ ដោយសារសុខភាពផ្លូវចិត្តកើនឡើងកម្រិតខ្ពស់
20, Aug 2023 , 10:39 am        
រូបភាព
ថ្នាក់រៀននៅសាលាបឋមសិក្សាមួយកន្លែងនៅទីក្រុងតូក្យូ ។ រូបភាពពី Kyodo ។
ថ្នាក់រៀននៅសាលាបឋមសិក្សាមួយកន្លែងនៅទីក្រុងតូក្យូ ។ រូបភាពពី Kyodo ។
យោងតាមក្រសួងអប់រំជប៉ុន ក្នុងឆ្នាំសិក្សា ២០២១ មានគ្រូបង្រៀនចំនួន ៩៥៣នាក់ ដែលបម្រើការនៅគ្រឹស្ថានសិក្សារដ្ឋបានលាឈប់ពីការងារដោយសារតែសុខភាពផ្លូវចិត្ត។ តួលេខនេះបានកើនឡើងចំនួន ១៧១នាក់បើធៀបនឹងឆ្នាំ ២០១៨។

 
យោងតាមការស្ទង់មតិរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន អ្នកដែលឈប់ពីការងារដោយសារជំងឺផ្លូវចិត្តមានចំនួន ៨ភាគរយនៃគ្រូបង្រៀនសរុបចំនួន ១២៦៥២នាក់ ។
 
ការស្ទង់មតិផ្ទាល់របស់ក្រសួងដែលបានចេញផ្សាយនៅចុងឆ្នាំ ២០២២ ក៏បានរកឃើញលទ្ធផលស្រដៀងគ្នាអំពីចំនួនគ្រូបង្រៀននៅសាលារដ្ឋ ដែលឈប់សម្រាកដោយសារបញ្ហាផ្លូវចិត្ត បានឈានដល់កម្រិតខ្ពស់បំផុតគឺ ៥៨៩៧នាក់ក្នុងមួយឆ្នាំសិក្សា។
 
ដូច្នេះ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​គ្រូ​ បាន​ក្លាយ​ជា​បញ្ហា​បន្ទាន់ និង​ត្រូវ​ដោះស្រាយ​ឆាប់ៗ។ តំណាងក្រសួងអប់រំបានលើកឡើងថា ម៉ោងធ្វើការយូរ គឺជាកត្តាមួយ ដែលធ្វើឱ្យចំនួនគ្រូបង្រៀនត្រូវចាកចេញពីការងាររបស់ពួកគេ។ បើតាមកាសែតជប៉ុន Kyodo ។ 
 
ការកើនឡើងនៃបន្ទុកការងាររបស់គ្រូបង្រៀន និងការបន្ថែមម៉ោងធ្វើការ ក៏នាំឱ្យមានការថយចុះនៃចំនួនមនុស្ស ដែលចង់ក្លាយជាគ្រូបង្រៀនផងដែរ។ ដើម្បីដោះស្រាយកង្វះខាតគ្រូបង្រៀន ក្រសួងអប់រំជប៉ុនកំពុងសម្លឹងមើលការកែលម្អលក្ខខណ្ឌការងារ និងការបង្កើនចំនួនជំនួយការយ៉ាងច្រើន។
 
បន្ថែមពីលើហេតុផលសុខភាពផ្លូវចិត្ត ការស្ទង់មតិខាងលើបង្ហាញថា គ្រូបង្រៀនចំនួន ៤០០០នាក់បានលាឈប់ពីអាជីពមូយនេះដោយសារតែពួកគេចង់ផ្លាស់ប្តូរការងារ ហើយចំនួន ២៩១៣នាក់បានលាឈប់ដោយសារហេតុផលគ្រួសារ៕
 

Tag:
 ជប៉ុន
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com