កីឡាជាតិ
ជាតិ
គ្រូអង្គរថាយហ្គឺរ សរសើរគីរីវង់សុខសែនជ័យការពារល្អ និងមានប្រព័ន្ធត្រឹមត្រូវ
20, Aug 2023 , 6:09 pm        
រូបភាព
ដោយ:
សៀមរាប៖ លោក Alistair Heath គ្រូបង្វឹកក្រុមបាល់ទាត់ អង្គរថាយហ្គឺរ សរសើរក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ជាក្រុមមានរបៀបលេងជាប្រព័ន្ធត្រឹមត្រូវ មានមូលដ្ឋានគ្រឹះ និងបត់បែនស្ថានការណ៍បានលឿន។


អង្គរថាយហ្គឺរ បានយកឈ្នះ គីរីវង់សុខសែនជ័យក្នុងលទ្ធផល ២-០ ក្នុងការប្រកួតបាល់ទាត់ខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី៣ នាកីឡដ្ឋានហនុមាន ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែសីហា។ គ្រាប់បាល់ទាំងពីរ កើតឡើងដំបូងដោយខ្សែបម្រើប្រយុទ្ធ Blasco Victor នៅនាទី១៤ និងនាទី៨៤ ទម្លាយសំណាញ់ទីពីចម្ងាយដោយខ្សែបម្រើកណ្តាល រ៉ុង ពិសី។
 
ថ្វីដ្បិតទាញបាន៣ពិន្ទុពីក្រុមភ្ញៀវ តែគ្រូបង្វឹកសញ្ជាតិអង់គ្លេសរបស់អង្គរថាយហ្គឺរ ថាក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា គិរីវង់សុខសែនជ័យ មានការការពារបានល្អ និងពិបាកទម្លាយសំណាញ់ទី។  
 
នេះជាជ័យជម្នះលើកដំបូងក្នុងលីគ CPL របស់ក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុន ក្រោយបរាជ័យ២លើកដំបូង។ អង្គរថាយហ្គឺរ គេចផុតពីបាតតារាង ឡើងទៅកាន់លេខរៀងទី៧ក្នុងលីគបណ្តោះអាសន្នវិញក្រោយរកបាន៣ពិន្ទុ នៅសប្តាហ៍ទី៣។ ដោយឡែក គីរីវង់សុខសែនជ័យ ធ្លាក់ទៅបាតតារាង ក្រោយរកបាន១ពិន្ទុ៕
 

Tag:
 Cambidian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com