ជាតិ
សង្គមជាតិ
សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់ ជួញដូរគ្រឿងញៀនជិត៨គីឡូក្រាម
20, Aug 2023 , 7:09 pm        
រូបភាព
រូបភាពពីអគ្គស្នងការនគរបាលជាតិ
រូបភាពពីអគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់ ជាមួយគ្រឿងញៀនជិត៨គីឡូក្រាម នៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែសីហា។



បុរសជនជាតិចិន ដែលសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) អាយុ៥៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាមួយសារធាតុញៀនប្រភេទកេតាមីន ចំនួន៨ដុំ ទម្ងន់៧,៩៥៥ក្រាម និងទូរសព្ទ១គ្រឿង នៅមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ ក្នុងសង្កាត់បឹងកេងកង១។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបន្តចាត់ការតាមនីតិវិធីច្បាប់។
 
ក្រៅពីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត ជាមួយសារធាតុញៀន៧កញ្ចប់ នៅខេត្តកោះកុង និង១នាក់ទៀតនៅខេត្តបាត់ដំបង ជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន១ថង់ ដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនផងដែរ៕
 
 រូបភាពពីអគ្គស្នងការនគរបាលជាតិ

រូបភាពពីអគ្គស្នងការនគរបាលជាតិ

 រូបភាពពីអគ្គស្នងការនគរបាលជាតិ


Tag:
 គ្រឿងញៀន
 ជនជាតិចិន
© រក្សាសិទ្ធិដោយ thmeythmey.com