កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖​ កីឡាការិនីជប៉ុនបានស្បែកជើងមាស​ អង់គ្លេសបានស្រោមដៃមាស​ និងបាល់មាសបានទៅអេស្ប៉ាញ
21, Aug 2023 , 10:19 pm        
រូបភាព
ក្រុមនារីអេស្ប៉ាញយកឈ្នះការប្រកួតលើក្រោមនារីអង់គ្លេសលទ្ធផល ១-០ ក្នុងជំនួបផ្តាច់ព្រ័ត្រនាថ្ងៃទី២០​ ខែសីហា។ អេស្ប៉ាញក្លាយជាក្រុមជើងឯកពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈដែលការប្រកួតមានចំនួនកើតឡើងដល់ ៣២ក្រុមលើកដំបូង ព្រមទាំងបានបំបែកកំណត់ត្រាអ្នកទស្សនាផ្ទាល់ និងតាមរយៈទូរទស្សន៍។



ក្រោយរកឃើញក្រុមជើងឯករួចមក ខាងក្រោមនេះគឺជាកីឡាការិនីដែលបានឈ្នះពានរង្វាន់ឯកត្តជន បន្ទាប់ពីពួកគេបានបង្ហាញទម្រង់លេងល្អបំផុតក្នុងព្រឹត្តិការណ៍៖ 
  • កីឡាការិនីរកបានគ្រាប់បាល់ច្រើន ស្បែកជើងមាស ឬ Golden Boot បានលើកីឡាការិនីសញ្ជាតិជប៉ុន Hinata Miyazawa រកបាន ៥គ្រាប់ និងបញ្ជូន ១គ្រាប់។
  • ស្បែកជើងប្រាក់ ឬ Silver Boot បានលើកីឡាការិនីសញ្ជាតិបារាំង Kadidatou Diani រកបាន ៤គ្រាប់ និងបញ្ជូន ១គ្រាប់។
  • ​ស្បែកជើងសំរិទ្ធិ ឬ Bronze Boot បានលើកីឡាការិនីសញ្ជាតិអាល្លឺម៉ង់ ​Alexandra Popp រកបាន ៤គ្រាប់។
  •  
  • អ្នកចាំទីល្អបំផុត ស្រោមដៃមាស ឬ ​Golden Glove បានលើកីឡាការិនីសញ្ជាតិអង់គ្លេស Mary Earps​។
  • កីឡាការិនីល្អបំផុតក្នុងព្រឹត្តិការណ៍ បាល់មាស ឬ ​Golden Ball បានលើកីឡាការិនីសញ្ជាតិអេស្ប៉ាញ Aitana Bonmati។
  • កីឡាការិនីឈ្នះពានរង្វាន់បាល់ប្រាក់ Silver Ball បានលើកីឡាការិនីសញ្ជាតិ Jennifer Hermoso។
  •  
  • កីឡាការិនីឈ្នះពានរង្វាន់បាល់សំរិទិ្ធ Bronze Ball បានលើកីឡាការិនីសញ្ជាតិស៊ុយអែត Amanda Ilestedt។
  • កីឡាការិនីវ័យក្មេងល្អបំផុតក្នុងការប្រកួត ​Best Young Player បានលើកីឡាការិនីសញ្ជាតិអេស្ប៉ាញ Salma Paralluelo។
  • ក្រុមដែលបានពានរង្វាន់លេងដោយយុត្តិធម៍ Fair Play Award បានលើក្រុមនារីជប៉ុន៕




Tag:
 World Cup
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com