កីឡាអន្តរជាតិ
អន្តរជាតិ
លុបការធ្វើតេស្តកីឡាទ្រីយ៉ាត្លុង ត្រៀមអូឡាំពិកប៉ារីស ដោយសារបញ្ហាគុណភាពទឹកទន្លេសែន
22, Aug 2023 , 8:39 am        
រូបភាព
ការធ្វើតេស្តការប្រកួតកីឡាទី្រយ៉ាត្លុងត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ​ ២០២៤ ត្រូវបានលុបចោលនាថ្ងៃទី២០ ខែសីហា ដោយសារកត្តានៃគុណភាពទឹកក្នុងដងទន្លៃសែន (​Seine) មិនអំណោយផល។ នេះជាលើកទី៣ ហើយដែលមានការសម្រេចចិត្តលុបចោលកម្មវិធីប្រកួតកីឡាលើទឹកនានា ដែលគ្រោងធ្វើតាមដងទន្លៃសែន។



«ការធ្វើតេស្តនៃគុណភាពទឹក […] មិនអំណោយផល និងមិនផ្តល់ការធានាចាំបាច់ដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍ហែលទឹកឱ្យបានត្រឹមត្រូវឡើយ។»។ អ្នករៀបចំកម្មប្រកួតបានប្រកាសក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
សម្រាប់កម្មវិធីធ្វើតេស្តការប្រកួតវិញ្ញាសា​ទ្រីយ៉ាត្លុងចម្រុះជាក្រុម (Mix Relay) ក៏ត្រូវបានផ្លាស់ទៅកាន់ការប្រកួតវិញ្ញាសាឌូអាត្លុងវិញ ដែលមានប្រភេទកីឡារត់ និងជិះកង់។
  


កាលពីដើមខែសីហា អ្នករៀបចំការប្រកួតព្រឹត្តិការណ៍ Paris 2024 ក៏បានលុបចោលការប្រកួតព្រឹត្តិការណ៍កីឡាហែលទឹកពិភពលោក (Water Swimming World Cup) ក្នុងទីក្រុងប៉ារីស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យគុណភាពទឹកក្នុងដងទន្លៃសែន (Seine) ប្រែជាកង្វក់ និងក្រោមស្តងដារ ធ្វើឱ្យប៉ះពាល់ដល់សុខភាព។
 
បច្ចុប្បន្នទីក្រុងប៉ារីស បានបន្តខិតខំប្រឹងប្រែងសម្អាតទឹកក្នុងដងទន្លេសែន ដើម្បីអាចសម្រួលដល់ការប្រកួតហែលទឹកបានឡើងវិញ។ បញ្ហានេះធ្លាប់កើតឡើងដូចនៅក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ១៩០០ ផងដែរ៕
 

 

Tag:
 Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com