កីឡាជាតិ
ជាតិ
កម្ពុជា ក្រសោបបាន៦មេដាយ ពីកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ នៅម៉ាឡេស៊ី
22, Aug 2023 , 9:49 am        
រូបភាព
កម្ពុជា ទទួលបានមេដាយចំនួន៦ ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធ៤ ពីព្រឹត្តិការណ៍កីឡាប៉េត់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី។ អ៊ុន ស្រីយ៉ា កីឡាការិនីកម្ពុជាមួយរូបគត់ ឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី។



អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ កញ្ញា គីន សំណាង បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុប ២២រូប ទៅប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ ក្នុងទីលាន Arena Petanque ប្រទេសម៉ាឡេស៊ី ដែលការប្រកួតធ្វើឡើងពីថ្ងៃទី១៦ ដល់២១ ខែសីហា។
 
ក្រោយឆ្លងកាត់ការប្រកួតរយៈពេល៦ថ្ងៃ កម្ពុជារកបានមេដាយសរុបចំនួន៦ ក្នុងនោះ មេដាមាស១ ប្រាក់១ និងសំរឹទ្ធ៤ ពីព្រឹត្តិការណ៍ប៉េតង់ជើងឯកអាស៊ីនេះ។


 
ម្ចាស់មេដាយមាស១ របស់កម្ពុជា ដណ្តើមបានដោយកីឡាការិនី អ៊ុក ស្រីយ៉ា តាមរយៈការយកឈ្នះកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣៣ទល់១៧ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី។
 
ចំណែកមេដាយប្រាក់១ ធ្វើបានដោយក្រុមបុរស វិញ្ញាសាក្រុម B ៣ទល់៣នាក់ ដែលមានសមាជិកក្រុមរួមមាន សុខ ចាន់មាន ស៊ីន វង់ អៀត សុផាត និងហេង ថន ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក យ៉ា ច័ន្ទដារ៉ារិទ្ធ។
 
មេដាយសំរឹទ្ធ ឯកត្តជនបុរស ធ្វើបានដោយកីឡាករ ថោង ឈឿន លើវិញ្ញាសាវាយយកពិន្ទុ និងមេដាយសំរឹទ្ធ៣ផ្សេងទៀត ធ្វើបានក្នុងវិញ្ញសាជាក្រុម៣ទល់៣ទាំងអស់ ក្នុងនោះរួមមាន ៣ទល់៣បុរស, ៣ទល់៣នារី និងបុរស ៣ទល់៣ ក្រុមA៕
 


Tag:
 ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com