កីឡាអន្តរជាតិ
អន្តរជាតិ
Greenwood ថាចេញពី Man Utd ជាជម្រើសល្អបំផុតក្នុងការបន្តអាជីពបាល់ទាត់
22, Aug 2023 , 9:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Mason Greenwood នឹងចាកចេញពីក្រុម Manchester United បន្ទាប់ពីការស៊ើប​អង្កេត​លើការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភដែលគាត់ត្រូវបានជម្រះរួចរាល់។ នេះបើតាមក្លិបបិសាចក្រហម បានប្រកាសនាថ្ងៃទី២១ ខែសីហា។



Greenwood ត្រូវព្យួរពីក្រុមបិសាចក្រហមតាំងពីខែមករា ឆ្នាំ ២០២២ នៅពេលដែលរូបគេត្រូវបានចោទប្រកាន់ថាមាន​ទាក់ទងនឹងការប៉ុនប៉ងរំលោភ ហើយរូបគេត្រូវបានចាប់ខ្លួនលើរឿងរ៉ាវទាំងអស់នោះ។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សា និងគំរាមកំហែង។
 
ការកាត់ទោសលើកីឡាករវ័យ ២១ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែការចោទប្រកាន់ព្រហ្មទណ្ឌទាំងអស់ដែលប្រឆាំងលើរូបគេក៏នឹងត្រូវទម្លាក់នៅក្នុងខែកុម្ភៈ ឆ្នាំ​ ២០២៤។ ក្រុម Man United ក៏អះអាងថាខ្លួននឹងបើកការស៊ើប​អង្កេតលើ Greenwood ដែរបន្ទាប់ពីបទចោទទាំងឡាយលើរូបគេត្រូវបានទម្លាក់ ដោយក្លិបបានលើកឡើងដូច្នេះថា ៖«បំណងប្រាថ្នា សិទ្ធិ និងទស្សនៈរបស់ជនរងគ្រោះដែលត្រូវបានចោទប្រកាន់ រួមជាមួយនឹងស្តង់ដា និងតម្លៃរបស់ក្លិប។»។
 
ក្នុងសេចក្តីថ្លែងការណ៍ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយមួយរបស់អង់គ្លេស ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ បាននិយាយថាការចាកចេញពីទឹកដី Old Trafford គឺជាការសម្រេចចិត្តដ៏ល្អបំផុត ដើម្បីរូបគេអាចបន្តអាជីពបាល់ទាត់។
 
«ខ្ញុំបានសាងនូវកំហុស តែខ្ញុំមិនបានធ្វើអ្វីដែលត្រូវបានចោទប្រកាន់នោះទេ។ ការសម្រេចចិត្តថ្ងៃនេះគឺជាផ្នែកមួយរួមជាមួយនឹងក្រុម Manchester United ក៏ដូចជាក្រុមគ្រួសារនិងខ្ញុំ នេះគឺជាការសម្រេចចិត្តដ៏ល្អសម្រាប់ទាំងអស់គ្នា សម្រាប់ខ្ញុំក្នុងការបន្តអាជីពបាល់ទាត់ដែលចាកចេញពីទឹកដី Old Trafford ដែលសម្ពាធរបស់ខ្ញុំពេលនេះនឹងមិនប៉ះពាល់ដល់ក្លិបបន្តទៀត។»។ នេះជាសម្តីរបស់ Greenwood។
 
Greenwood បានឡើងមកកាន់ក្រុមធំរបស់ Manchester United ដោយចេញពីកីឡាករយុវជនរបស់ក្លិប ដោយការបង្ហាញខ្លួនលើកដំបូងរបស់គេនៅឆ្នាំ ២០១៩ ពេលដែលគេមានវ័យ ១៧ឆ្នាំ។ គេគឺជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្រុមបិសចក្រហមក្នុងរដូវកាល ២០២១-២២ ដោយគេបង្ហាញខ្លួនបាន ១៨លើកសម្រាប់ក្លិបមុនពេលត្រូវបានព្យួរ៕
 

Tag:
 Mason Greenwood
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com