កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់អូស្ត្រាលីប្រកាសផ្តល់ប្រាក់រង្វាន់ស្មើគ្នាទាំងក្រុមបុរស និងនារី
22, Aug 2023 , 6:29 pm        
រូបភាព
លីគកីឡាបាល់ទាត់អូស្ត្រាលី ​(AFL) ថ្ងៃទី២១ ខែសីហា បាននិយាយថា តម្លៃប្រាក់រង្វាន់នៃក្របខណ្ឌលីគកំពូលបាល់ទាត់នារីអូស្ត្រាលី នឹងតម្លើងឱ្យស្មើនឹងការប្រកួតរបស់ក្រុមបុរសជាលើកដំបូង ក្នុងរយៈពេល ៧ រដូវកាលចុងក្រោយ។



ប្រាក់រង្វាន់តម្លៃ ១,១លានដុល្លារអូស្ត្រាលី (ជាង៧០ម៉ឺនល្លារអាម៉េរិក) នឹងត្រូវបែងចែកសម្រាប់ក្រុមចំណាត់ថ្នាក់កំពូលចំនួន ៨ ដែលមានវត្តមានប្រកួតប្រជែងនៅក្នុងលីគបាល់ទាត់ស្ត្រី (AFLW)។ តម្លៃនេះមានការកើមឡើងជាងពាក់កណ្តាលបើកឆៀបនឹងប្រាក់រង្វាន់ ៦២៣,៩២២ដុល្លារអូស្ត្រាលីដែលធ្លាប់បានចំណាយក្នុងរយៈពេល ៧រដូវកាលរួចមក។
 
សម្រាប់ការប្រកួតរបស់លីគបុរសវិញ ប្រាក់រង្វាន់ចំនួន ១,១លានដុល្លារអូស្ត្រាលី ដែលបានបែកចែកសម្រាប់ក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ នៅក្នុងឆ្នាំ ២០២២ តម្លៃនេះនឹងត្រូវរក្សាឱ្យនៅដដែលសម្រាប់រដូវកាលថ្មី។
 
លីគកំពូលបាល់ទាត់នារីអូស្ត្រាលី បានចាប់ផ្តើមការប្រកួតដែលមានក្រុមត្រឹមតែ ៨ នៅក្នុងឆ្នាំ ២០១៧​ ហើយកើតឡើងដល់ ១៤ក្រុមនៅក្នុងឆ្នាំ ២០២០។ កាលពីរដូវកាលមុន ៤ក្រុមត្រូវបានបូកបន្ថែមទៀត ដែលមានចំនួនឡើងដល់ ១៨ក្រុម ស្មើនឹងការប្រកួតប្រជែងរបស់ក្រុមបុរស AFL ដូចគ្នា។ រដូវកាលទី៨ នៃ បាល់ទាត់នារី AFLW នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា។
 
«យើងកំពុងមានការប្រកួតប្រជែងកីឡាក៏ល្អបំផុតចំនួន ២ ក្នុងប្រទេស​ ហើយខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសប្រាក់រង្វាន់កីឡាករស្មើៗគ្នាសម្រាប់ការប្រកួត AFL និង AFLW របស់យើងទាំងពីរ។»។ លោក Andrew Dillon នាយកប្រតិបត្តិលីគអូស្ត្រាលីបាននិយាយបែបនេះ។
 
ការប្រកួតបែបចែកប្រាក់រង្វាន់ឱ្យស្មើគ្នារវាងការប្រកួតរបស់ក្រុមនារី និងក្រុមបុរស ធ្វើឡើងបន្ទាប់ពីអូស្ត្រាលីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ ​FIFA Women’s World Cup 2023 រួចរាល់។ មុនការប្រកួត World Cup ក្រុមបាល់ទាត់នារីអូស្ត្រាលី (MATILDAS) បានអំពាវនាវឱ្យមានភាពស្មើគ្នានៃសមភាពយេនឌឺនៃប្រាក់រង្វាន់ក្នុងការប្រកួតរបស់ក្រុមបុរស និងក្រុមនារី។
 
លើសពីនេះ នាយករដ្ឋមន្ត្រី Anthony Albanses បានសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារអូស្ត្រាលី សម្រាប់កីឡាស្ត្រី បន្ទាប់ពី MATILDAS បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​World Cup ហើយបញ្ចប់ចំណាត់ថ្នាក់លេខ ៤៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com