ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី ផ្តល់ជូនឱកាស បរិយាកាសការងារ និងអត្ថប្រយោជន៍នានាដែលនិយោជិត​គ្រប់រូបត្រូវការ
23, Aug 2023 , 5:09 pm        
រូបភាព
ជឿជាក់ថាលោកអ្នកដែលកំពុងស្វែងរកការងារគ្រប់រូបសុទ្ធតែចង់ទទួលបានឱកាសការងារនៅស្ថាប័នមួយដែលមានការរីកចម្រើន ប្រកបដោយស្ថិរភាព បរិយាកាសការងារល្អ មានឱកាសបញ្ចេញសមត្ថភាព និងឱកាសរៀនសូត្របន្ថែម ជាមួយនឹងការទទួលបាននូវប្រាក់បៀវត្ស និងប្រាក់រង្វាន់លើកទឹកចិត្តនានាពីការខិតខំបំពេញការងាររបស់ខ្លួន។

គុណសម្បត្តិដូចមានរៀបរាប់ខាងលើនេះ ត្រូវបានបំពេញដោយ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេក្នុងប្រទេសកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ១៩៩៤ ជាមួយនឹងកិត្តិនាមក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។ 
 
នាពេលបច្ចុប្បន្ន​ អិលអូអិលស៊ី កំពុងផ្តល់ជូនការងារជាង ៤ពាន់កន្លែង ទៅកាន់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ហើយតាមរយៈការចូលរួមបម្រើការងារជាមួយ អិលអូអិលស៊ី បុគ្គលិកមិនត្រឹមតែបានរួមចំណែកជួយដល់អតិថិជនឱ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដ៏ល្អបំផុតដើម្បីលើកកម្ពស់ជីវភាពក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប៉ុណ្ណោះទេ បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមពីលើប្រាក់បៀវត្សគោល រួមមានដូចជា៖
 
១.​ ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ (ស្មើនឹងប្រាក់បៀវត្សគោល ចំនួន ០១ខែ)
២.​ ប្រាក់រង្វាន់សម្រាប់បុណ្យភ្ជុំបិណ្ឌ (ស្មើនឹងប្រាក់បៀវត្សគោល ចំនួន ០១ខែ)
៣. ប្រាក់រង្វាន់ដំណាច់ឆ្នាំនឹងទទួលបានរហូតដល់ ចំនួន០៦ខែ នៃប្រាក់ប្រាក់បៀវត្សគោល
៤. ប្រាក់អតីតភាពការងារតាមច្បាប់ការងារដែលបានកំណត់
៥.​ ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ
៦. ប្រាក់ឧបត្ថម្ភថ្លៃព្យាបាលជំងឺសម្រាប់បុគ្គលិក និងសមាជិកគ្រួសារ
៧. ផ្សេងៗទៀត
 
គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាអត្ថប្រយោជន៍គោលមួយចំនួនតែប៉ុណ្ណោះ! អិលអូអិលស៊ី​ នៅមានអត្ថប្រយោជន៍បន្ថែមមួយចំនួនទៀតសម្រាប់បុគ្គលិករបស់ខ្លួនទៅតាមតួនាទី និងទំនួលខុសត្រូវផ្សេងៗគ្នាផងដែរ។ ដូច្នេះ សម្រាប់បេក្ខជនដែលមានសមត្ថភាព និងមានបំណងស្វែងរកការងារធ្វើ ឬផ្លាស់ប្តូរបទពិសោធន៍ការងារ អាចទំនាក់ទំនង អិលអូអិលស៊ី ដើម្បីទទួលបានទាំងចំណេះ ជំនាញ បទពិសោធន៍ និងអត្ថប្រយោជន៍ល្អៗជាច្រើន។​ 
 
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ និងមានបំណងបំពេញការងារនៅ អិលអូអិលស៊ី អាចស្វែងរកឱកាសការងារថ្មីៗតាមរយៈបណ្តាញណាមួយរបស់ អិលអូអិលស៊ី ដូចខាងក្រោម៖ 
-គេហទំព័រ (http://www.lolc.com.kh
- បណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី 
-លេខទូរសព្ទ៖ 081 900 326 / 087 400 277 / 081 600 955 ៕
 
(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com