ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សោភ័ណ ឡើង​ជាអភិបាល​ខេត្ត​សៀមរាប
23, Aug 2023 , 5:50 pm        
រូបភាព

 លោក ប្រាក់ សោភ័ណ បាន​ឡើង​តំណែងពីអភិបាលរងខេត្ត ទៅជាអភិបាលខេត្ត​សៀមរាប បន្តពី​លោក ទៀ សីហា ដែល​ក្លាយជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ។ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះថ្ងៃទី​២៣ ខែសីហា ក្រោយព្រះករុណាព្រះ​មហាក្សត្របានទ្រង់យល់សេចក្តី​ក្រាបបង្គំទូលថ្វាយ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។


លោក ប្រាក់ សោភ័ណ បានក្លាយជាអភិបាលរងខេត្តនៅខែកុម្ភៈ ឆ្នាំ២០២២ ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវផ្ទេរតួនាទី និងតែងតាំងជាអគ្គារធិការដ្ឋាន នៃក្រសួងមហាផ្ទៃ។ ក្រៅពីតួនាទីជាអភិបាលរងខេត្ត លោក ប្រាក់ សោភ័ណ ដែលជាកូនប្រុសអតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ក៏កាន់តួនាទីជាប្រធានសសយកខេត្តផងដែរ គឺបន្ទាប់ពីលោក ទៀ សីហា ជាប្រធានមុនឡើងជាអភិបាលខេត្តនៅចុងឆ្នាំ២០១៨៕


© រក្សាសិទ្ធិដោយ thmeythmey.com