ជាតិ
សេដ្ឋកិច្ច
ទេសចរជនជាតិថៃជាង១លាននាក់​​ បានមកកម្សាន្តនៅកម្ពុជា ក្នុងរយៈពេល៧ខែ
24, Aug 2023 , 8:39 am        
រូបភាព
រូបតំណាង៖ ភ្ញៀវទេសចរជនជាតិថៃ បានមកទស្សនាប្រាសាទបន្ទាយស្រី​ ខេត្តសៀមរាបនាពេលកន្លងមក។ រូបថត៖ ឈន សុផាត
រូបតំណាង៖ ភ្ញៀវទេសចរជនជាតិថៃ បានមកទស្សនាប្រាសាទបន្ទាយស្រី​ ខេត្តសៀមរាបនាពេលកន្លងមក។ រូបថត៖ ឈន សុផាត
៧ខែមកនេះ​ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៣ ០៣៧ ៣៤៤នាក់។ ក្នុងនោះ ទេសចរជាជនជាតិថៃ​ បានមកកម្សាន្តនៅកម្ពុជា​ច្រើនជាងគេមានរហូតដល់ ១ ០២៨ ០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ទើបចេញផ្សាយនាថ្ងៃទី២៣សីហា។​

 
ក្រសួងទេសចរណ៍បានបញ្ជាក់ថា បន្ទាប់ពីថៃទេសចរដែលមកកម្សាន្តនៅកម្ពុជា គឺជនជាតិវៀតណាមមានចំនួន៨៧ ៦៦៩នាក់ ខណៈទេសចរជនជាតិចិនកម្ពុជាក៏ទទួលបាន ៥០ ៣៦៨នាក់ ផងដែរ។ 
 
ក្នុងរយៈពេលជាមួយនេះ ពោលចាប់ពីខែមករា​ដល់មិថុនា ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជនជាតិឡាវ ៣៣​៥១៣នាក់, កូរ៉េខាងត្បូង១៤ ៧៧២នាក់, អាម៉េរិក ១៣ ៨៥៥នាក់, ឥណ្ឌូនេស៊ី៨ ៩៣៤នាក់, បារាំង៨ ៧១១នាក់, ម៉ាឡេស៊ី៧ ៣០៩នាក់ និងទេសចរជនជាតិអង់គ្លេសចំនួន៦ ៧៥៥នាក់។ 
 
ខាងលើនេះ​ គឺជាចំនួនភ្ញៀវទេសចរទាំង១០ប្រទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនគេ​​ ក្នុងរយៈពេល៧ ឆ្នាំ២០២៣។  ទន្ទឹម​គ្នានេះ ទេសចរកម្ពុជាចំនួន ១ ០០៩ ០៧៣នាក់ ក៏បានធ្វើដំណើរកម្សាន្តនៅតាមប្រទេសគោលដៅទេសចរណ៍នានា ផងដែរ៕ 
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com