ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សុម៉ាលីន ឡើង​ជាអភិបាលខេត្តព្រៃវែង
23, Aug 2023 , 6:03 pm        
រូបភាព
 លោក សួន សុម៉ាលីន ឡើងពីអភិបាល​រងខេត្ត ទៅជាអភិបាល​ខេត្តព្រៃវែង។ នេះបើតាម​ព្រះរាជក្រឹត្យ​របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចនរោត្តម សីហមុនី ចុះថ្ងៃទី២៣ ខែសីហា។ លោក សួន សុម៉ាលីន ជំនួស​តំណែងលោក ជា សុមេធី ដែលក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។ លោក សួន សុម៉ាលីន ក៏ជាប្រធានក្លិប​កីឡា​បាល់ទាត់ខេត្តព្រៃវែង ដែលកំពុង​បង្ហាញវត្តមាននៅ​ក្របខណ្ឌកំពូល​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com