ជាតិ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​លើកដំបូង​
23, Aug 2023 , 6:24 pm        
រូបភាព
លោក​ ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង​​ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤សីហា។​ កិច្ចប្រជុំពេញអង្គនេះ លោក ហ៊ុន ម៉ាណែត នឹងពិនិត្យ-សម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ«ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច»​ទៅជា «ក្រសួងអធិការកិច្ច»។

 
ក្នុងកិច្ចប្រជុំដែលត្រូវដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក៏ពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ពីការបង្កើត«រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» និងប្រកាសដាក់ឱ្យដាក់អនុវត្តនូវ«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១​។ លោកនាយករដ្ឋមន្ត្រី​ ក៏នឹងណែនាំអំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី រួមនឹងបញ្ហាផ្សេងៗ ផងដែរ។ 
 
«រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ដែលនឹងត្រូវបង្កើតនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧ គឺមានលោក ឡាំ​ ជា ជារដ្ឋមន្ត្រី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com