ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉េង ពោធិ៍សា ឡើងជាអភិបាលខេត្ត​ស្វាយរៀង
23, Aug 2023 , 6:14 pm        
រូបភាព
 ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ  នរោត្តម សីហមុនី តាមព្រះរាជក្រឹត្យ​ ចុះថ្ងៃទី២៣ ខែសីហា បាន​តែងតាំងមុខតំណែង​លោក ប៉េង ពោធិ៍សា ជាអភិបាល​ខេត្ត​ស្វាយរៀង ជំនួស​លោក ម៉ែន វិបុល។ លោក ប៉េង ពោធិ៍សា ដែលឡើងពីអភិបាលរងខេត្តរូបនេះ ជាកូន​ប្រុស​របស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាបងប្រុស​របស់​លោក ប៉េង ពោធិ៍នា ដែលទើបត្រូវបាន​តែងតាំងជា​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងរដ្ឋាភិបាលអាណត្តិទី៧។


© រក្សាសិទ្ធិដោយ thmeythmey.com