ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក យឹម ចាន់មករា ទទួលបានពានរង្វាន់របស់ក្រុមហ៊ុនបណ្តាញសង្គមមួយ ដែលមានអ្នកគាំទ្ររាប់លាននាក់
× ក្នុងឆ្នាំ២០២៣ នេះ លោក យឹម ចាន់មករា ហៅ Parady Phyrakon កើនប្រជាប្រិយភាពជាខ្លាំងក្នុងបណ្តាញសង្គម មិនត្រឹមតែ Influencer ប៉ុណ្ណោះទេ ក៏ជាតារា TikTok និង Facebook ដែលទទួលបានពាន TikTok Star ផងដែរ។ ការផ្តល់ពាននេះ គឺសម្រាប់អ្នកដែលមាន Followers គាំទ្រច្រើនៗក្នុងប្រទេសកម្ពុជា ព្រោះថាគ្រប់វីដេអូរបស់គាត់ ពេលបង្ហោះម្ដងៗមានអ្នកចូលចិត្តទស្សនា និងតែងតែឱ្យបេះដូងជាច្រើនផងដែរ។
គិតមកដល់ពេលនេះ គណនី TikTok របស់ Parady Phyrakon មានអ្នកតាមដានរហូតទៅដល់ ៣ លាននាក់ និង Like 76.7 M ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ រួមជាមួយ Facebook Page ដែលមានអ្នកគាំទ្រជាង 300K ។
មិនត្រឹមតែប៉ុណ្ណោះ Parady Phyrakon ក៏ជា Content Creator ម្នាក់តែងតែបង្កើតវីដេអូបែបកំប្លែងៗ អប់រំ ជាច្រើនហើយសន្ទុះនៃការគាំទ្រ Parady Phyrakon មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ថ្មីៗនេះ លោក Parady Phyrakon បានលេចមុខជា BA របស់ក្រុមហ៊ុនសម្រស់ធារ៉ាផងដែរ ដែលជាផលិតផលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែជាអ្នកផលិតវីដេអូក្នុង TikTok ដ៏ល្បីម្នាក់ លោក Parady Phyrakon ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើន ដូចជា ការចូលរួមជួយកុមារកំព្រា មនុស្សចាស់ និងប្រជាជនខ្សត់ខ្សោយ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com