កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងបង្ហាញខ្លួនដំបូងនៅ AFC Champions League ស្របពេល Al Nassr ប៉ះ Persepolis
25, Aug 2023 , 10:19 pm        
រូបភាព
ក្លិប Al Nassr ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវចាប់ផ្តើមការប្រកួតបើកឆាកក្របខណ្ឌកំពូលអាស៊ី AFC Champions League វគ្គចែកពូលតំបន់ខាងលិចទល់នឹងក្រុមមកពីប្រទេសអ៊ីរ៉ង់ ​Persepolis នៅខែកញ្ញា ។ សម្រាប់តំបន់ខាងកើត ក្រុមការពារតំណែងជើងឯក Urawa Red Diamonds នឹងតតាំងក្រុមមកពីជើងឯកលីគប្រទេសចិន Wuhan Three Towns។



ជើងខ្លាំងមកពីជប៉ុនក្លិប Urawa ដែលបានបំបាក់ក្រុមមកពីហុងកុង Lee Man នៅវគ្គ Playoff ដើម្បីឈ្នះកៅអីសម្រាប់ព្រឹត្តិការណ៍ AFC Champions League ស្ថិតក្នុងពូល J ដោយរួមមានក្រុមជើងឯករងឆ្នាំ ២០២១ Pohang Steelers មកពីកូរ៉េខាងត្បូង និងជើងខ្លាំងវៀតណាមក្រុម Hanoi FC​ ក្រោយចាប់ពូលនៅក្នុងទីក្រុងកូឡាឡាំពួនាថ្ងៃទី២៤ ខែសីហា។ 
 
Al Nassr ក៏ឆ្លងកាត់មកពីការប្រកួតវគ្គ Playoff ដើម្បីប្រជែងក្នុងវគ្គចែកពូល បន្ទាប់ពីពួកគេបានបំបាកក្រុម Shabab Ah Ahli មកពីប្រទេសអេម៊ីរ៉ាត់អារ៉ាប៊រួមលទ្ធផល ៤-២។ ក្លិបដែល Ronaldo ប្រកបអាជីពនៅក្របខណ្ឌ Saudi Pro League ត្រូវបានចាប់ចូលក្នុងពូល E ដោយរួមមានក្រុម Al Duhail របស់កាតា និង FC Istiklol មកពីតាជីគីស្ថាន។
  


ក្រុម Al Hilal ម្ចាស់ពានរង្វាន់ទ្វីបអាស៊ី ៤សម័យ ដែលទើបចុះកិច្ចសន្យាជាមួយនឹង Neymar Jr កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមការប្រកួតនៅក្នុងពូល D ដោយមានក្រុម Navbahor មកពីប្រទេសអូបេគីស្ថាន មុនទៅជួបក្រុម FC Nassaji Mazandaran របស់អ៊ីរ៉ង់ និងក្រុម Mumbai City របស់ឥណ្ឌា។
 
ការប្រកួតវគ្គចែកពូលសម្រាប់ពានរង្វាន់ក្លិបកំពូលប្រចាំទ្វីបអាស៊ី នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៨ ខែកញ្ញា ដោយបែងចែកចេញជា ៥ពូល តាមតំបន់ភាគខាងកើត និងភាគខាងលិច។ ក្រុមកំពូលតារាងមកពីពូលទាំង ១០ នឹងត្រូវឆ្លងកាត់ទៅកាន់វគ្គជម្រុះ រួមជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ ២ល្អ ចំនួន ៣ក្រុមបន្ថែមទៀតមកពីតំបន់ភាគខាងកើត និងភាគខាងលិច មកបំពេញបង្គ្រប់ចំនួន ១៦ក្រុមប្រកួត។
 
ការប្រកួតវគ្គជម្រុះនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១១ និងទី១៨ ខែឧសភា ដែលជាការប្រកួត ២ជើង​ សម្រាប់ក្រុមជើងខ្លាំងមកពីតំបន់ទាំងពីរភាគនៃទ្វីបអាស៊ី។
 
ខាងក្រោមនេះជាការប្រកួតវគ្គចែកពូល ដែលចែកចេញជាពីរតំបន់ ខាងកើត និងខាងលិច៖
 
-តំបន់ខាងលិច
ពូល A: Pakhtakor , Al-Fayha , Ahal FC , Al-Ain 
ពូល B: Al-Sadd , FC Nasaf , Al-Faisaly , Sharjah FC 
ពូល C: Al-Ittihad , Sepahan , Air Force Club , AGMK FC
ពូល D: Al-Hilal , FC Nassaji Mazandaran , Mumbai City , Navbahor 
ពូល E: Persepolis , Al-Duhail , FC Istiklol , Al-Nassr 
 
-តំបន់ខាងកើត
ពូល F: Jeonbuk Motors , Bangkok United, Lion City Sailors, Kitchee
ពូល G: Yokohama F Marinos, Shandong Taishan, Kaya FC-Iloilo, Incheon United
ពូល H: Buriram United, Ventforet Kofu, Melbourne City, Zhejiang FC
ពូល I: Ulsan Hyundai, Kawasaki Frontale, Johor Darul Ta'zim, BG Pathum United
ពូល J: Wuhan Three Towns, Pohang Steelers, Hanoi FC, Urawa Red Diamonds
 

Tag:
 Cristiano Ronaldo
  Al Nassr
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com