ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ផ្តាំមន្ត្រីទេសចរណ៍៖ ពេលមានការត្រូវចេះរត់រកគ្នាកុំអាងស្អីបង្ហោះហ្វេសប៊ុក
25, Aug 2023 , 5:39 pm        
រូបភាព
លោក ខុន ថោង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សំណេះសំណាល ជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍ថ្មី និងមន្ត្រីទេសចរណ៍ប្រមាណ៤០០នាក់ ដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥សីហា។ រូបថត៖ ក្រសួងទេសចរណ៍
លោក ខុន ថោង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សំណេះសំណាល ជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍ថ្មី និងមន្ត្រីទេសចរណ៍ប្រមាណ៤០០នាក់ ដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥សីហា។ រូបថត៖ ក្រសួងទេសចរណ៍
«មានការអ្វីត្រូវរត់រកគ្នាដើម្បីសួរនាំ កុំអាងស្អីបង្ហោះហ្វេសប៊ុក»។ លោក ថោ​ង ខុន​  ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានផ្តាំ​បែបនេះ នៅចំពោះមុខរដ្ឋមន្ត្រី និងមន្ត្រីទេសចរណ៍ប្រមាណ៤០០នាក់ ក្នុងពិធីសំណេះសំណាលមួយដែលធ្វើឡើងនៅទីស្តីការក្រសួង​ នាព្រឹកថ្ងៃទី២៥សីហា។

 
បើតាមអតីតរដ្ឋមន្ត្រីក្រសួងទេសរចណ៍រូបនេះ ការយកបញ្ហាណាមួយទៅបង្ហោះលើហ្វេសប៊ុក​ គឺគ្មានផលចំណេញ ឬ រកបានដំណោះស្រាយណាល្អ ជាងការជជែកគ្នា​ ឬសួរនាំគ្នាដោយ​ផ្ទាល់នោះទេ។ «បង្ហោះរឿងបែកហើយ[នៅលើហ្វេសប៊ុក] បាននាំគ្នាបកស្រាយ រឿងហ្នឹងគឺអត់ល្អទេ»។ លោក​ ថោង​ ខុន បាននិយាយយ៉ាងដូច្នេះ ហើយស្នើសុំឱ្យមន្ត្រី​ទេសចរណ៍គ្រប់លំដាប់ថ្នាក់ កុំធ្វើរឿងបែបនេះ ព្រោះក្រសួង គឺជាស្ថាប័នជាតិ។ 
 
 
សូមជម្រាបថា លោក ថោង ខុន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ពីឆ្នាំ២០០៧ ដល់ថ្ងៃទី២២សីហា ឆ្នាំ២០២៣។ ពោល លោកបានកាន់តំណែងនេះ​ចំនួន៣អាណត្តិ មុនក្លាយជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ ​បច្ចុប្បន្ន ក្រសួងទេសចរណ៍ មាន លោក សុខ សូកេន ជារដ្ឋមន្ត្រី ដែលមានរដ្ឋលេខាធិការចំនួន២៦នាក់ និងអនុរដ្ឋលេខាធិការ១៦នាក់​៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com