ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជំនួយការ លោក ហ៊ុន​ ម៉ាណែត មាន ៧០នាក់
26, Aug 2023 , 1:21 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបថត៖ ឈន សុផាត
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបថត៖ ឈន សុផាត
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៥ ខែសីហា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំនួន ៧០រូប ក្នុងនោះ មានឋានៈស្មើ រដ្ឋលេខាធិការចំនួន ៣៣នាក់, អនុរដ្ឋលេខាធិការ ១៩នាក់ និង អគ្គនាយក ១៨នាក់។

 
ក្នុងថ្ងៃទី២៥ ខែសីហា ដដែលនេះ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំនួន ១០៤រូប ក្នុងនោះ ៥៣រូប ពុំទទួល ប្រាក់ បំណាច់មុខងារ។
 
 

 

 


Tag:
 (ហ៊ុន ម៉ាណែត
  ជំនួយការ)​
© រក្សាសិទ្ធិដោយ thmeythmey.com