ជាតិ
អត្ថបទពាណិជ្ជកម្ម
ធ្យូប កាហ្វេ បើកសម្ពោធជាផ្លូវការសាខាដំបូងគេបង្អស់ក្នុងខេត្តបាត់ដំបង ​​
28, Aug 2023 , 11:02 am        
រូបភាព
ធ្យូប កាហ្វេ ដែលជាក្រុមហ៊ុនយីហោម៉ាកខ្មែរល្បីមួយបង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូបក្នុងឆ្នាំ ២០១៧ បានបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួនស្ថិតទៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងក្រុងបាត់ដំបង ដែលជាតំបន់មានសក្ដានុពលខ្លាំងក្នុងវិស័យអាជីវកម្ម និង ទេសចរណ៍។ កម្មពិធីនេះ ប្រារព្ធឡើងកាលពីថ្ងៃទី ២៧ សីហា ២០២៣ ក្រោមអធីបភាពដ៏ខ្ពង់សខ្ពស់របស់ លោក ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្ដខេត្ត តាកែវ និង លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ជាភ្ញៀវកិត្តិយសសម្រាប់អង្គពិធីទាំងមូល។
 
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា “នៅទឹកដីខេត្តបាត់ដំបងបច្ចុប្បន្នមានសក្ដានុពលកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានកំណត់យកជាខេត្តស្ថិតក្នុងប៉ូលទី ៤ ក្នុងវិស័យសេដ្ឋកិច្ចជាតិ។ សូមស្វាគមន៍ និង អបអរសាទរម្ចាស់ហាង ធ្យូប កាហ្វេ ដែលបើកសម្ពោធជាផ្លូវការនៅលើទឹកដីខេត្តបាត់ដំបងនេះ ហើយក៏បន្ដគាំទ្រដល់អ្នកវិនិយោគមកដាក់ទុនរកស៊ីនៅខេត្តនេះជាបន្ដបន្ទាប់ផងដែរ។” 
 
អគ្គនាយិកា ក្រុមហ៊ុន​ ធ្យូប កាហ្វេ កញ្ញា ស៊ូ មុន្នីពេជ្រ បានមានប្រសាសន៍ថា “ធ្យូប កាហ្វេ របស់យើងបច្ចុប្បន្នមានសរុបទាំងអស់ ៣២ សាខាទូទាំងរាជធានីភ្នំពេញ។ ដោយបានមើលឃើញការដឹកនាំយ៉ាងល្អរបស់ថ្នាក់ដឹកនាំកំពូល និង លោក​​ សុខ លូ អភិបាលខេត្តបាត់ដំបង ក្រុមហ៊ុនបានសម្រេចចិត្តបើកដំណើរការសាខានៅខេត្តបាត់ដំបង ដែលជាសាខាដំបូងនៅតាមបណ្ដាខេត្ត ជាក្រុងមួយដែលមានសក្ដដានុពលខ្លាំងលើវិស័យពាណិជ្ជកម្ម និង ទេសចរណ៍។” កញ្ញា បន្ដដោយអបអរសាទរសម្រាប់ការបើកសម្ពោធជាផ្លូវការនៅក្នុងថ្ងៃនេះដែលមានលោកស្រី ចាន់ សុជាតា ជាម្ចាស់ និង សូមជូនពរលោកស្រី ព្រមទាំងក្រុមគ្រួសារទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។
 


ក្រោយពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការក្រោមអធីបតីភាពរបស់លោក ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្រ្ដខេត្ត តាកែវ ,លោក សុខ លូ អភិបាលខេត្ដបាត់ដំបងនិងលោកជំទាវ ធ្យូប កាហ្វេ សាខាបាត់ដំបង ក៏បានបន្ដសកម្មភាពការបើកសម្ពោធជាផ្លូវការរបស់ខ្លួនដោយបានធ្វើការចែកកាដូជូនដល់អតិថិជនរហូតដល់ទៅ ៩៩៩ រង្វាន់នាថ្ងៃបន្ទាប់ទី ២៨ សីហា ២០២៣ ដែលមានអតិថិជនមកចូលរួមយ៉ាងកុះករតាំងពីព្រឹករហូតដល់យប់។ 
 
ធ្យូប កាហ្វេ ត្រូវបានគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ កាហ្វេថ្នល់ ផ្ទុះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវវ័យបងប្អូនសិស្សានុសិស្ស បុគ្គលិកធ្វើការ និង អាជីវករគ្រប់ទិសទីចាប់តាំងពីថ្ងៃបើកហាងដំបូងរហូតមកទល់បច្ចុប្បន្ន។ តាមពិតទៅ កាហ្វេថ្នល់ ពាក្យខ្លីសម្រាប់កាហ្វេតាមចញ្ចើមថ្នល់  គឺជាប្រភេទកាហ្វេទឹកដោះគោទឹកកក និង ជាកាហ្វេប្រចាំហាងរបស់យើងផងដែរ ដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់តាមរសជាតិប្រជាជនកម្ពុជា។ 
 


លើសពីនេះ ក្រុមហ៊ុនមានសន្ទុះលូតលាស់អភិវឌ្ឍទៅមុខយ៉ាងគួរឲ្យកត់សម្គាល់ ព្រោះក្រុមការងារបានប្រកាន់ទៅលើពាក្យស្លោក រហ័ស តម្លៃសមរម្យ និង គុណភាពខ្ពស់ ដែលមានចក្ខុវិស័យបម្រើជូនអតិថិជននូវការស្វាគមន៍យ៉ាងកក់ក្ដៅ បុគ្គលិករួសរាយរាក់ទាក់ សេវាកម្មរហ័ស ជាមួយតំលៃសមរម្យ។ ដោយផ្អែកលើពាក្យស្លោក និង ចក្ខុវិស័យនេះហើយ ទើបធ្វើឲ្យអតិថិជន និង ម្ចាស់អាជីវកម្មផ្ដល់ការជឿទុកចិត្ត និង មានការគាំទ្រយ៉ាងពេញទំហឹងមកកាន់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុនសន្យាថានឹងនៅតែបន្ដយកចិត្តទុកដាក់សម្រិតសម្រាងទៅលើរសជាតិ គុណភាព និង សេវាកម្ម ដើម្បីឲ្យម៉ាកកាហ្វេក្នុងស្រុកទទួលបានការគាំទ្រកាន់តែខ្លាំងឡើងមួយកម្រិតទៀត។ 
 
គួបផ្សំផងដែរ អំឡុងពេលកំណើននៃទីផ្សារកាហ្វេកាន់តែរីកដុះដាលខ្លាំង ធ្យូប កាហ្វេ ក៏មានផែនការគម្រោងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្ដាខេត្តនានាដែលមានសក្ដានុពលជាច្រើនទៀតដូចជា កំពង់សោម សៀមរាប ប៉ោយប៉ែត និង ខេត្តកំពតជាដើម ដើម្បីផ្ដល់ភាពងាយស្រួលជូនអតិថិជនទាំងអស់ និង ពង្រឹងវិស័យម៉ាកកាហ្វេក្នុងស្រុកឲ្យកាន់តែមានភាពល្បីល្បាញទាំងក្នុងជាតិ និង អន្ដរជាតិ៕
 
(អត្ថបទពាណិជ្ជកម្ម) 
 










© រក្សាសិទ្ធិដោយ thmeythmey.com