ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រាទទួលស្គាល់ស្តង់ដារសុវត្ថិភាពយានយន្ត និងសិទ្ធិ​នាំ​ចូល​​ផ្ដាច់មុខ​លើ​រថយន្ត​ម៉ាក Land Rover របស់ក្រុមហ៊ុន អ អិម អេ
28, Aug 2023 , 4:07 pm        
រូបភាព
ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា បានធ្វើ​សន្និ​សីទសារព័ត៌មាន​ស្តីពី ​ស្តង់​ដារ​សុវត្ថិភាព​យាន​យន្ត​ និង​សិទ្ធិនាំចូល​ផ្ដាច់​មុខ​លើ​រថយន្ត​ម៉ាក Land Rover​ មកកាន់ទីផ្សារកម្ពុជា។ សន្និសីទ​សារព័ត៌មាន​នេះ ​ធ្វើឡើង​បន្ទាប់ពីក្រសួង​ពាណិជ្ជកម្ម បានឯកភាព​កត់​ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំ​ចូល​ និងចែក​ចាយ​ផ្ដាច់​មុខ​ លើ​ផលិតផល​រថយន្ត​ និង​គ្រឿង​បន្លាស់​ពាក់​ម៉ាក Land Rover របស់​ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា។

លោក ងន សាំង អគ្គ​នាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា ​មានប្រសាសន៍ថា ៖ “ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ ដែល​ទទួល​បាន​​សិទ្ធិនាំចូល និងចែកចាយ​លក់​​រថយន្តថ្មី​ ព្រម​ទាំង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក Land Rover នៅក្នុងប្រទេសកម្ពុជា​ ហើយ​នេះ​បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ក្រុម​ហ៊ុន​យើងខ្ញុំ ​ក្នុងការ​ធានាឱ្យបាន​​នូវស្តង់ដារគុណភាពខ្ពស់​​ សេវាកម្មល្អ​ និង​ការ​ពេញចិត្តរបស់អតិថិជន​​”។ 
 


ក្រុមហ៊ុន​ សូម​លើកឡើង​អំពីកង្វល់ និង​ផលប៉ះពាល់​នៃការនាំចូលស្របគ្នា ​​ចំពោះ​រថយន្ត និង​គ្រឿង​បន្លាស់​​ម៉ាក Land Rover ពីសំណាក់អ្នកនាំចូល ​ដែលមិនទទួល​បាន​សិទ្ធិស្រប​ច្បាប់ដូចខាងក្រោម៖ 
  • ​កត្តា​សុវត្ថិភាពយានយន្ត ​៖ រថយន្ត Land Rover ដែល​នាំ​ចូលនិង​ចែកចាយ​​ដោយ​ “អ្នកនាំចូលមិនទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ”​ គឺជា​រថយន្តដែល​គ្មាន​ស្តង់ដារ​សុវត្ថិភាព និងមិនបាន​​ទទួល​ស្គាល់​ដោយ​រោងចក្រផលិត​ ព្រមទាំង​​មិន​បាន​គោរពតាម​ស្តង់ដារ​យានយន្ត ​ដែល​​​កំណត់​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃក្រសួង​ឧស្សាហកម្ម វិទ្យា​សាស្រ្ត ​បច្ចេកវិទ្យា និង​នវានុវត្តន៍ នោះឡើយ​។ អតិថិជនប្រហែលជា​មិនជ្រាប​ទេថា ការទិញ​រថយន្ត ពី​អ្នកចែកចាយ​ដែល​មិនទទួល​បាន​សិទ្ធិ​នាំចូល​ស្របច្បាប់​ គឺជាការ​ទិញរថយន្ត​​ដែល​គ្មាន​​ស្តង់ដារ​សុវត្ថិភាព​ ដែលអាច​បណ្តាល​​ឱ្យ​ម្ចាស់​រថយន្ត​ និងអ្នក​រួមដំណើរ ​​ប្រឈមនឹងហានិភ័យនៅពេលធ្វើចរាចរណ៍លើដងផ្លូវ។

  • ការធានា និងការថែទាំ ៖ អ្នកចែកចាយដែលមិន​ទទួល​បាន​សិទ្ធិ​នាំចូល​រថយន្ត​ Land Rover មិនអាចផ្តល់ការធានា ឬ សេវាកម្មក្រោយការលក់បាន​ត្រឹមត្រូវនោះ​ទេ​។ នេះមានន័យថា អតិថិជនមិនអាច​ស្វែង​រក​ដំណោះស្រាយ ​ក្នុងករណីរថយន្តខូច ឬខុសប្រក្រតី បានឡើយ​​។ អតិថិជន​ ក៏មិន​អាច​រក​គ្រឿងបន្លាស់ពិត​​​ ដែលទទួល​ស្គាល់​តាមស្តង់ដាររបស់​រោងចក្រផលិត​ តាមរយៈអ្នកចែកចាយដែលគ្មានការ អនុញ្ញាត​បាន​ឡើយ​។ ដោយឡែក​ ក្រុមហ៊ុន RMA Cambodia ធានាផ្ដល់​ជូន​នូវ​គ្រឿងបន្លាស់រថយន្ត​ពិតប្រាកដ ដោយនាំចូល​​មក​ពីរោងចក្រផលិតដែលអាច​ជឿ​ទុកចិត្តបាន។ ការជ្រើសរើសទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia អតិថិជននឹង​ទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ 
·         ការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ (អាស្រ័យលើ​មួយ​ណា​មកដល់មុន)
·         សេវាថែទាំដោយឥតគិតថ្លៃរយៈពេល៥​ឆ្នាំ ឬ៦៥,០០០ គីឡូម៉ែត្រ (អា ស្រ័យលើមួយណាមកដល់មុន)
·         ជំនួយដោះស្រាយបញ្ហាតាមដងផ្លូវ ២៤ ម៉ោង ឬ ៧ ថ្ងៃក្នុងមួយសប្តាហ៍
·         អ្នកបច្ចេកទេសដែលមានការបណ្តុះបណ្តាលខ្ពស់ពីរោងចក្រ Land Rover កម្រិត Master
·         សេវាចល័តគ្របដណ្តប់ទូទាំងប្រទេស។
  • ប្រវត្តិយានយន្តមិនច្បាស់លាស់​៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត ខ្វះប្រវត្តិដែលអាចផ្ទៀងផ្ទាត់បាន និងតាមដាន​ពេញលេញ មិនដូចរថយន្តដែលទិញពីក្រុមហ៊ុន RMA Cambodia នោះទេ។ ភាពខ្វះខាត​ព័ត៌មាន​នេះអាច​​បង្កឱ្យមាន​ក្តី​បារម្ភលើ​ប្រវត្តិយានយន្តទាំង​នោះ​រួមមាន​ ព័ត៌មាន​អំពី​ម្ចាស់កម្មសិទ្ធិ​ពីមុន កំណត់ត្រាជួសជុល​ និង​ប្រវត្តិ​ថែទាំរថយន្ត​ ជាដើម​។ ភាពមិនច្បាស់លាស់ទាំង​នេះអាចនាំឱ្យមានឧប្បត្តិហេតុមិនល្អ ឬគ្រោះថ្នាក់នៅពេលបើកបររថយន្តលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរ និង​អ្នកដំណើរ។ 

  • ការទិញ លក់ និងហិរញ្ញប្បទាន៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយ គ្មានការអនុញ្ញាត អាច​មានតម្លៃលក់បន្ត (Resale Value) ទាបជាងបើធៀបនឹង​រថយន្តដែលបានទិញ​ពីក្រុមហ៊ុន RMA Cambodia។ លើសពីនេះ​ ជម្រើ​ស​សេវាកម្ម ​ហិរញ្ញប្បទាន អាច​មានដែន​កំណត់សម្រាប់អតិថិជន ​ដែល​ចង់ទិញ​រថយន្ត​ពី​អ្នកចែកចាយដែល​គ្មានការអនុញ្ញាត ដោយ​សា​រតែ​​​​ស្ថាប័នធនាគារ អាចនឹង​​​ស្ទាក់​ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី ឬលក្ខខណ្ឌអំណោយផលណាមួយ​សម្រាប់រថយន្ត​បែប​នេះ​។ 
ក្រុមហ៊ុន RMA Cambodia សូមសម្តែងក្តី​ព្រួយបារម្ភចំពោះឧបទ្ទវហេតុរថយន្ត Range Rover ឆេះក្នុងរាជធានីភ្នំពេញ និងនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែល​បានកើតឡើងនាពេល​កន្លងមកនេះ​។​ ក្រុមហ៊ុន​សូមបញ្ជាក់សាជាថ្មី​​ថា រថយន្ត Range Rover ដែល​បានឆេះទាំង​នោះ​ មិនមែន​ជា​រថយន្ត​​ដែល​ទិញពី ក្រុមហ៊ុន RMA Cambodia នោះ​ទេ។ ឧបទ្ទវហេតុនៃការឆេះរថយន្ត Range Rover បានបង្កជាក្តីព្រួយ​បារម្ភដល់​​ ក្រុមហ៊ុន RMA Cambodia ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខ នូវ​រថយន្ត​ដែលមាន​ស្តង់ដារ​សុវត្ថិភាពខ្ពស់​​ ក៏ដូចជាបាន​បង្កផល​​ប៉ះពាល់​ដល់​ទំនុក​ចិត្តរបស់អតិថិជនផងដែរ​។​ ដើម្បី​ធានាបាននូវ​គុណភាព និង​ស្តង់ដារ​សុវត្ថិភាពយាន​យន្ត​ ក្រុមហ៊ុន RMA Cambodia សូម​រំលឹក​ដល់​អតិថិជនទាំងអស់ មេត្តា​ពិចារណាទិញ​រថយន្ត Land Rover ​ពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន​មាន​សិទ្ធិនាំចូល​ និង​ចែកចាយស្របច្បាប់ក្នុង​ប្រទេស​កម្ពុជា​។
 


សម្រាប់ព័ត៌មានបន្ថែម​ ទាក់ទងនឹងផលិតផល និងសេវាកម្ម អតិថិជន សូមទាក់ទងមក កាន់ក្រុមហ៊ុន RMA Cambodia ដោយផ្ទាល់តាមរយៈ៖
JAGUAR LAND ROVER CAMBODIA
 លោក ប៊ុន យី នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JLR CAMBODIA
 ទូរស័ព្ទ៖ +855 23 888 811
 អាស័យដ្ឋាន៖ 264A មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)




 

© រក្សាសិទ្ធិដោយ thmeythmey.com