ជាតិ
អត្ថបទពាណិជ្ជកម្ម
ហាងទំនិញ ដ៏ល្បីដំបូងគេរបស់កូរ៉េ emart24 នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ
× កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន emart24 Inc. បានប្រកាសពីការចាប់ដៃគូ ជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបោះជំហ៊ានរបស់ខ្លួនចូលមកទីផ្សារប្រទេសកម្ពុជា ក្នុងការ បើកហាងទំនិញ emart24 ។
emart24 Inc., ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shinsegae Group ដែលជាក្រុមហ៊ុននាំ មុខគេក្នុងវិស័យ ចែកចាយ និងហាងទំនិញ នៅក្នុងប្រទេសកូរ៉េ។ ចាប់តាំងពីត្រូវបង្កើត ឡើងកាលពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន emart24 មានហាងទំនិញលក់រាយ រហូតទៅដល់ ជាង ៦ ០០០។ emart24 បានពង្រីកខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០២១ ដោយចាប់ ផ្តើមបើកហាងទំនិញរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី។ ហើយក្នុងរយៈពេលដ៏ខ្លីនេះផងដែរ វា ក៏បានពង្រីកទីផ្សារដល់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២២។ ក្រុមហ៊ុនបានផ្តល់ជូនអតិថិជន នូវគុណតម្លៃនៃសេវាកម្ម អមជាមួយនឹងភាពច្នៃប្រឌិត ដើម្បីផ្លាស់ប្តូររបៀបនៃការរស់នៅបែប សាមញ្ញ ទៅកាន់បរិបថថ្មីដោយបន្ថែមអាហាដែលមានរសជាតិឈ្ងុយឆ្ងាញ់ នៅក្នុងហាង ទំនិញ។
នាពេលបច្ចុប្បន្ន ប្រជាជនក្នុងទីក្រុងកាន់តែមានភាពមមាញឹក ក្នុងជីវភាពរស់នៅ។ នេះជាកត្តាមួយ ដែលជំរុញឱ្យមានតម្រូវការខ្ពស់ នៃហាងទំនិញរាយនៅប្រទេសកម្ពុជា។ នេះជាឱ កាសដ៏ល្អរបស់ emart24 ដែលបានសម្រេចចិត្តចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏រឹងមាំ ក្នុងស្រុក មួយ ដើម្បីបើកហាងទំនិញ emart24 ក្នុងទីផ្សារកម្ពុជា។
ហាងទំនិញ emart24 រចនាឡើង ធំទូលាយ បរិយកាសល្អ ដើម្បីផ្តល់នូវផាកសុខភាព បទពិសោធន៍ល្អៗ ដល់អតិថិជន។ ភាពជោគជ័យរបស់ emart24 នៅកូរ៉េ នឹងធ្វើឲ្យយីហោមួយនេះ លេចធ្លោជាងដៃគូប្រកួតប្រជែងដទៃទៀត តាមរយៈការផ្តល់នូវអាហារសម្រន់បែបកូរ៉េ កាហ្វេ និងផលិតផលម៉ាកផ្តាច់មុខរបស់ emart24។ emart24 គ្រោងនឹងបើកហាងដំបូងរបស់ ខ្លួននៅកម្ពុជា នៅដើមឆ្នាំ២០២៤ ខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com