ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្រាបៀរ ABC Reserve ពង្រីកគំរូកំប៉ុងជាមួយទម្រង់វែងថ្មី
28, Aug 2023 , 5:09 pm        
រូបភាព
ស្រាបៀរ ABC Reserve ជាស្រាបៀររួមបញ្ចូលនូវវីស្គីដ៏ស្រទន់ដំបូង និងតែមួយគត់នៅកម្ពុជា ដែលបាននាំមកនូវទម្រង់កំប៉ុងវែងថ្មី ចំណុះ ៣៣០ មីលីលីត្រ នឹងបន្តភាពរឹងមាំដែល នាំមុខគេ ក្នុងទីផ្សារស្រាបៀរ នៅកម្ពុជា។

ស្រាបៀរ ABC Reserve បានក្លាយជាអ្នកផ្លាស់ប្តូរទីផ្សារ ចាប់តាំងពីការសម្ពោធ ជាផ្លូវការបស់ខ្លួនក្នុងខែតុលា ឆ្នាំ ២០២២ កន្លងមក ដោយផ្តល់ជូននូវរសជាតិ ស្រូវសាលីលំដាប់ខ្ពស់ លាយនឹងវីស្គីដ៏ស្រទន់។ ការណែនាំនូវទម្រង់កំប៉ុងវែង ជាជំហានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបំពេញតាមតម្រូវការដែលចេះតែវិវឌ្ឍន៍៍ទៅមុខរបស់អតិថិជនសម័យទំនើប និងពង្រីកទំហំទីផ្សាររបស់ខ្លួនផងដែរ។
 
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ការណែនាំជា ផ្លូវការនូវទម្រង់កំប៉ុងវែងនេះ គឺជាការបោះជំហានដ៏រំភើបមួយសម្រាប់ស្រាបៀរ ABC Reserve។ ចំពោះទម្រង់ថ្មីនេះមានអត្ថន័យដូចនឹង ពាក្យប្រចាំយីហោរបស់យើងគឺ « ឧត្តមភាពដ៏ល្អឯក » ហើយច្នៃឡើងដើម្បីបំពេញតម្រូវការអតិថិជនយុវវ័យ ដែលស្វែងរកបទពិសោធន៍ថ្មីៗ និងជម្រើសភេសជ្ជៈប្លែកៗ។»
  


ទម្រង់កំប៉ុងវែង មានរូបមន្តសម្ងាត់ដូចគ្នាដដែល ដែលបានធ្វើឱ្យ ស្រាបៀរ ABC Reserve ជាទីពេញចិត្តក្នុងចំណោម អ្នកចូលចិត្តស្រាបៀរនៅកម្ពុជា។ ដោយមានរសជាតិឥតខ្ចោះ នៅពេលពិសាជាមួយទឹកកក ស្រាបៀរនេះត្រូវបានបង្កើត ឡើងដោយកំពូលអ្នកជំនាញផលិតស្រាបៀររបស់យើង ដោយប្រើគ្រឿងផ្សំគុណភាពល្អបំផុត បង្កើតជារសជាតិជាប់មាត់ អមដោយ  ជាតិស្រទន់ ក្លិនក្រអូបឈ្ងុយ និងអារម្មណ៍ប្រហើរស្រាលចុងអណ្តាត។
 
លោក  បានបន្ថែមថា៖ «នៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាផ្តល់ជូននូវផលិតផល និងបទពិសោធន៍ល្អឯកសម្រាប់អតិថិជន។ ទម្រង់កំប៉ុងវែងនេះ ជាការឆ្លុះបញ្ចាំងពីការយល់ដឹងមួយនេះ និងជាការប្តេជ្ញាចិត្តរបស់យើងទៅលើភាពច្នៃប្រឌិតថ្មី និងទាន់សម័យដល់អតិថិជនរបស់យើង»។
  


ទម្រង់កំប៉ុងវែងថ្មីនេះ ដែលមានកម្រិតជាតិអាល់កុល ៧ ភាគរយ មានការរចនាស្រស់ស្អាតដែលបង្ហាញពីនិមិត្តសញ្ញា តោរបស់ ABC នៅក្នុងពណ៌មាសកុឡាប (Rose Gold) ដ៏ឆើតឆាយ។ ទម្រង់កំប៉ុងវែងថ្មីនេះ មាននៅគ្រប់ផ្សារទំនើបធំៗ ហាងលក់ដុំ ហាងលក់ភេសជ្ជៈ ហាងទំនិញទូទៅ បារ និងភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។
 
ស្រាបៀរ ABC Reserve ជាស្រាបៀរឥតខ្ចោះសម្រាប់ការប្រារព្ធពិធីផ្សេងៗ ដូចជាខួបកំណើត អាពាហ៍ពិពាហ៍ ឬត្រឹមតែ ពេលវេលារីករាយជាមួយមិត្តភ័ក្តិក៏បាន ហើយគឺជាផលិតផលមួយរបស់ ABC ស្ថិតក្រោមក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា  ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
 
ស្រាបៀរ ABC Reserve មានកម្មវិធី និងការបញ្ចុះតម្លៃជាច្រើននាប៉ុន្មានខែខាងមុខនេះ។ សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ ABC ដូចខាងក្រោម ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗ៖
 
●  ABC’s Facebook Page: https://www.facebook.com/abcbeer.cambodia
●  ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/ 
 


អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
 
(អត្ថបទពាណិជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com