ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទីប្រឹក្សា​ក្រសួងព័ត៌មាន មាន​៤១៥នាក់
29, Aug 2023 , 12:29 pm        
រូបភាព
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈព្រះរាជក្រឹត្យ​ចុះថ្ងៃទី​២៦ ខែសីហា បាន​តែងតាំង និង​ផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មាន​ចំនួន​៤១៥រូប ដែលមាន​ឋានៈស្មើ​ចាប់ពីអគ្គនាយក​ ដល់​រដ្ឋលេខាធិការ។

 
តាម​បញ្ជីឈ្មោះទីប្រឹក្សា​ទាំង​៤១៥រូប មាន​មន្ត្រីជា​ប្រធាន​មន្ទីរព័ត៌មាន​រាជធានី-ខេត្ត មន្ត្រីក្រសួងព័ត៌មាន អ្នក​ដែល​ធ្វើ​ការ​ក្នុងវិស័យសារព័ត៌មាន រួមទាំងអ្នក​សារព័ត៌មាន​ដែលកំពុង​ប្រកបអាជីព​មួយចំនួន​ផងដែរ។ លោក ស៊ី ច័ន្ទតារា និងលោកស្រី ទី ម៉ារ៉ា ជាទីប្រឹក្សា​ដែលមាន​ឋានៈស្មើ​រដ្ឋមន្ត្រី។

ក្រៅពីនេះ ទីប្រឹក្សា​១៨១​រូប មាន​ឋានៈស្មើអនុរដ្ឋលេខាធិការ ដោយ​១០រូប​ពុំទទួល​ប្រាក់បំណាច់មុខងារ រីឯទីប្រឹក្សា​២២២រូប​ទៀត មានឋានៈស្មើអគ្គនាយក ដោយ​១៧រូប​ពុំទទួល​ប្រាក់​បំណាច់មុខងារ។
 
សម្រាប់អណត្តិទី៧​នេះ លោក នេត្រ ភក្ត្រា ត្រូវបាន​តែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួស​លោក ខៀវ កាញារីទ្ធ។ បើតាមព្រះរាជក្រឹត្យ​ចុះថ្ងៃទី២២ ខែសីហា ក្រសួងព័ត៌មាន មានរដ្ឋលេខាធិការ៣០រូប និងអនុរដ្ឋលេខាធិការ​៣៩​រូប។ លោកស្រី ជា ស៊ុន​ដាណែត គឺជារដ្ឋលេខាធិការ​ប្រចាំការ។
 

 
























© រក្សាសិទ្ធិដោយ thmeythmey.com