ជាតិ
អត្ថបទពាណិជ្ជកម្ម
ឧស្សាហ៍មានកម្មវិធីត្រជាក់ៗ? កុំភ្លេច! អ៊ូខុង អាចជួយបាន
29, Aug 2023 , 11:59 am        
រូបភាព
ភេសជ្ជៈ អ៊ូខុង (Ukon No Chikara) ដែលជាផលិតផលរបស់ប្រទេសជប៉ុនដ៏ល្បី ត្រូវបានប្រើប្រាស់ដើម្បី បន្សាបជាតិស្រវឹង កាត់បន្ថយអាការៈវិលមុខ ឈឺក្បាល អស់កម្លាំង ជាពិសេសដើម្បីជំនួយមុខងារថ្លើម និងជួយច្រោះជាតិស្រវឹងចេញពីថ្លើម។
 
អ៊ូខុង ដែលជាភេសជ្ជៈដ៏ពេញនិយមនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុន  ត្រូវបាននាំចូលផ្ដាច់មុខមកដល់កម្ពុជាហើយ តាមរយៈក្រុមហ៊ុនឱសថ ES & HC Cambodia ហើយត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣។
 
អ៊ូខុង មានផ្ទុកសារធាតុ Curcumin, សារធាតុ Bisacuron និងវីតាមីន៤ប្រភេទ (B1 B2 B6 Niacin) ហើយត្រូវបានចម្រាញ់ចេញពីល្មៀតសុទ្ធ១០០ភាគរយ ដែលលមានមុខងារការពារការរលាកថ្លើម កំចាត់ជាតិពុលថ្លើមដែលកើតពីគ្រឿងស្រវឹង ជួយរំលាយអាហារបានល្អប្រសើរ និងផ្ដល់ថាមពលដល់រាងកាយទៀតផង។
 
ទាក់ទងនឹងរបៀបប្រើប្រាស់វិញ យើងគ្រាន់តែក្រឡុកថើរៗ២ដង ហើយទទួលទាន១ដប រយៈពេល១០នាទីមុនពិសាគ្រឿងស្រវឹង។ ម្យ៉ាងវិញទៀត យើងក៏អាចទទួលទានភេសជ្ជៈអ៊ូខុង នៅក្រោយពេលពិសាគ្រឿងស្រវឹងបានដែរ ព្រោះវាបានអាចជួយកាត់បន្ថយអាការៈវិលមុខ រកកលក្អួតចង្អោរ។
 
ទោះមានសារប្រយោជន៍យ៉ាងនេះក៏ដោយ អ៊ូខុង មិនជំរុញ និងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាពិសាគ្រឿងស្រវឹងលើសប្រមាណនោះឡើយ។ គ្រាន់តែថា ក្នុងករណីចាំបាច់ អ៊ូខុងអាចជួយលោកអ្នកបាន៕
 
 





(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com