ជាតិ
អត្ថបទពាណិជ្ជកម្ម
ចូលរួមដោយសេរី ភ្លក្សរសជាតិថ្មី និងលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់ពី Yeo’s
29, Aug 2023 , 3:29 pm        
រូបភាព
ក្រុមហ៊ុនទឹកភេសជ្ជៈ Yeo’s កំពុងដំណើរការយុទ្ធនាការចូលរួមដោយសេរី ដើម្បីភ្លក្សរសជាតិថ្មី និងចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនពី Yeo’s។

យុទ្ធនាការនេះនឹងដំណើរការរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានរៀបចំស្ដង់ជាច្រើននៅតាមសាលារៀន និងផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនទាំងអស់គ្នាអាចចូលរួមភ្លក្សរសជាតិទឹកសណ្តែកសៀងសូកូឡា ដែលជារសជាតិថ្មី ក្នុងចំណោមរសជាតិជាច្រើនផ្សេងទៀតរបស់ Yeo’s ។
 
ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ ទឹកសណ្តែកសៀងសូកូឡា ក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយផងដែរ ដូចជាប្រូតេអ៊ីនក្នុងសណ្ដែកដែលជាប្រភពនៃថាមពល និងជួយបង្កើនការលូតលាស់សាច់ដុំ  សារធាតុរ៉ែស័ង្កសីជួយទ្រទ្រង់មុខងារនៃប្រព័ន្ធភាពសុំាធ្វើឱ្យរឹងមាំ និងវីតាមីន B6 ជំនួយដល់ខួរក្បាល និងប្រព័ន្ធប្រសាទ។
  


សូមបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នទឹកភេសជ្ជៈ Yeo's មាន ១២ រសជាតិសម្រាប់អតិថិជនជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត​ ហើយរសជាតិទាំង១២ នោះរួមមានដូចជា ទឹកតែត្រឡាច Yeo’s, ទឹកផ្លែគូលែន Yeo’s, ទឹកចាហួយ Yeo’s, ទឹកទៀបបារាំងYeo’s, ទឹកត្រជាក់ឈីងប៉ូលាំង, ទឹកតែបៃតងប្រទាលកន្ទុយក្រពើ Yeo’s, ទឹក Barley រសជាតិក្រូចឆ្មា, ទឹកត្រចៀកកាំ Yeo’s, ទឹកសណ្ដែកសៀង Yeo’s រសជាតិដើម, ទឹកសណ្ដែកសៀងខ្មៅ Yeo’s, ទឹកសណ្តែកសៀង Yeo’s រសជាតិស្ករត្នោត និងទឹកសណ្តែកសៀងសូកូឡា។
 
កុំភ្លេចហៅមិត្តភក្តិ និងក្រុមគ្រួសារ មកចូលរូមភ្លក្សរសជាតិទឹកសណ្ដែកសូកូឡាដោយសេរី និងចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនពី Yeo’s នៅតាមស្ដង់ Yeo’s នៅតាមសាលារៀន និងផ្សារណាមួយដែលនៅជិតអ្នកបំផុត។
 
ដើម្បីស្វែងរកតារាងពេលវេលា និងទីតាំងរបស់ស្តង់ Yeo’s សូមតាមដានផេកផ្លូវការរបស់ Yeo’s នៅទីនេះ​ ៕
 
(អត្ថបទពាណិជ្ជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com