កីឡាជាតិ
ជាតិ
សំបុត្រទស្សនាប្រកួតមិត្តភាព កម្ពុជា ទល់ហុងកុង និងម៉ាកាវ មានតម្លៃ១៥០០០៛ និង៣០០០០៛
30, Aug 2023 , 11:14 am        
រូបភាព
សំបុត្រទស្សនាការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ទល់ហុងកុង នឹងចាប់ផ្តើមដាក់លក់ ចាប់ពីព្រឹកថ្ងៃទី១ ខែកញ្ញា និងសំបុត្រទស្សនារវាងកម្ពុជា និងម៉ាកាវ នឹងដាក់លក់នៅថ្ងៃទី៨ ខែកញ្ញា។ តម្លៃសំបុត្រមាន ៣០០០០រៀល និង ១៥០០០រៀល។



ក្រុមគោព្រៃកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិចំនួនពីរប្រកួត ដោយជំនួបដំបូងទល់នឹងហុងកុង ត្រូវឡើងនៅថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានអូឡាំពិក និងជំនួបទី២ ទល់ម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា នៅទីតាំង និងម៉ោងដដែល។
  
តាមរយៈការប្រកាសលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សំបុត្រទស្សនារវាងជំនួបរវាងកម្ពុជា និងហុងកុង នឹងដាក់លក់ចាប់ពីថ្ងៃទី១ កញ្ញាតទៅ ក្នុងតម្លៃ ៣០០០០រៀល សម្រាប់សំបុត្រប្រភេទ១ និង១៥០០០រៀល សម្រាប់ប្រភេទ២។
 
សម្រាប់ជំនួបរវាងគោព្រៃ ទល់ម៉ាកាវ សំបុត្រ ចាប់ផ្តើមលក់ពីថ្ងៃទី៨ ខែកញ្ញា ក្នុងតម្លៃដូចគ្នានឹងជំនួបដំបូងដែរ។
 
ការប្រកួតមិត្តភាពទាំងពីរប្រកួត សម្រាប់ក្រុមកម្ពុជា កម្តៅសាច់ដុំ ត្រៀមការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ តំបន់អាស៊ី៕
 


 
 

Tag:
 មិត្តភាពអន្តរជាតិ
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com