កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៣ (Khmer Enterprise SMEs Awards Competition ២០២៣) កំពុងប្រកាសបើកទទួលពាក្យស្វែងរកសហគ្រិនឆ្នើម ដើម្បីចូលរួមប្រកួត ទៅតាមវិស័យអាទិភាពរបស់សហគ្រិនខ្មែរ ពោលគឺ៖ វិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា និងផលិតកម្ម។
ជាក់ស្តែង កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរមិនមែនគ្រាន់តែជាវេទិកាប្រកួតធ្វើបទបង្ហាញអាជីវកម្ម តែប៉ុណ្ណោះទេប៉ុន្តែសហគ្រិនខ្មែរក៏បានរៀបចំវគ្គត្រៀមខ្លួនក្នុងការប្រកួតបន្ថែមក្នុងអំឡុងពេលប្រកួត ដល់សហគ្រិនដែលជាប់វគ្គជម្រុះ ។
កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើងនិងជាពិសេស ផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមដែលមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២៣ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀតដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៣ នេះដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិត វិទ្យាល័យ ២០២៣ Khmer Enterprise High Schools Awards Competition និង កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ២០២៣ Khmer Enterprise Startups Awards Competition ។
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម នេះនឹងបើកទទួលពាក្យសុំ ចូលរួមចាប់ពីថ្ងៃទី ១២ សីហា នេះតទៅ។ សហគ្រិនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
● ឱកាសក្នុងចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួតក្នុងការពង្រឹងអាជីវកម្ម
● ឱកាសបង្កើនដៃគូសហការអាជីវកម្ម
● ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
● ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១០០ លានរៀលទៅតាមជ័យលាភី
សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
● មានសញ្ជាតិខ្មែរ
● អាយុ២៦ ដល់៣៤ឆ្នាំ
● ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)
● ជាអាជីវកម្មបង្កើតក្នុងស្រុក
● អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ
● មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត
● មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់នេះ៖
កាលបរិច្ឆេទផុតកំណត់ ក្នុងការទទួលពាក្យ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣
***ចំណាំ៖ ក្រុមការងាររក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជំរាបជូនជាមុន
ឬទាក់ទង៖
កញ្ញា រ៉េន ម៉ារីយ៉ា
អ្នកគ្រប់គ្រងគម្រោង
អំពីគណៈកម្មការរៀបចំ
សហគ្រិនខ្មែរ
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និង
អត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី
សហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមាន
សហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និង
ស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញ នវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
(អត្ថបទពាណិជ្ជកម្ម)