ជាតិ
លោក ហ៊ុន ម៉ាណែត ស្នើសមាជិករដ្ឋាភិបាលមិនបាច់ហែហមលោកទេ បើមានកិច្ចការប្រជុំផ្ទាល់ខ្លួន
01, Sep 2023 , 8:27 am        
រូបភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយទៅកាន់សមាជិករដ្ឋភិបាលទាំងអស់ឲ្យផ្តល់អាទិភាពលើការងារនៅស្ថាប័នរៀងៗខ្លួន បើក្នុងករណីចាំបាច់ មិនបាច់បង្ហាញវត្តមាននៅក្នុងកម្មវិធីដែលលោកធ្វើជាអធិបតីភាពនោះឡើយ។
 
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជិត២ម៉ឺននាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល លោក ហ៊ុន ម៉ាណែត ក៏បានស្នើផងដែរទៅកាន់បណ្តារដ្ឋមន្ត្រី បើក្នុងករណីមានកិច្ចការចាំបាច់ផ្ទាល់ខ្លួន អាចចាត់តាំងរដ្ឋលេខាធិការប្រចាំការ ឬរដ្ឋលេខាធិការណាមួយឲ្យចូលរួមជំនួស និងរង់ចាំឆ្លើយសំណួររបស់លោក។
 
ទោះបីជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វត្តមានបណ្តាសមាជិករដ្ឋាភិបាលទាំងអស់ក្នុងកម្មវិធីរបស់លោក គឺជាការបង្ហាញនូវសាមគ្គីភាព និងការរួមគ្នាយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com