កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Newcastle ប៉ះគីឡូធ្ងន់ PSG, Dortmund និង AC Milan ក្នុងពូល F
01, Sep 2023 , 11:29 am        
រូបភាព
Newcastle United ជួបសុទ្ធតែក្រុមខ្លាំង Paris St-Germain, Borussia Dortmund និង AC Milan ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល F នៃពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។ ម្ចាស់ការពារជើងឯក Manchester City ជួបក្រុមគីឡូស្រាលក្នុងពូល G។

 
នាកម្មវិធីចាប់ឆ្នោតរើសពូល ក្របខណ្ឌអឺរ៉ុបនៅប្រទេសមូណាកូ នៅរាត្រីថ្ងៃទី៣១ ខែសីហា ក្រុមអង់គ្លេស៤ រួមមានជើងឯក Manchester City, Arsenal, Manchester United និង Newcastle បានរកឃើញពូលរៀងខ្លួនហើយ។ អ្វីដែលគួរចាប់អារម្មណ៍ ក្រុមសារិកាព្រៃ ដែលទើបមានវត្តមាននៅ Champions League សារជាថ្មីក្រោនអាក់ខាន២០ឆ្នាំ ពោលតាំងពីឆ្នាំ២០០៣ ស្ថិតក្នុងពូលលំបាកជាងគេ ក្នុងចំណោមពូលទាំង៨ រដូវកាលនេះ។
 
Newcastle ក្រោមការដឹកនាំរបស់លោក Eddie Howe ស្ថិតក្នុងពូល F ដោយត្រូវជួបក្រុមជើងឯកបារាំង PSG ក្រុមរងជើងឯកអាល្លឺម៉ង់ Borussia Dortmund និងក្រុមចាស់វស្សា AC Milan របស់អ៊ីតាលី។
 
Manchester United ត្រូវជួបក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងពូល A ជាមួយ FC Copenhagen និង Galatasaray។
Arsenal នៅពូល B ក៏ជួបក្រុមមិនធម្មតាដែរ រួមាន Sevilla របស់អេស្ប៉ាញ, ក្រុមពីហូឡង់ PSV Eindhoven និង RC Lens ពីបារាំង។ 
 
ក្រុមការពារតំណែងជើងឯក Man City ប៉ះក្រុមកីឡូស្រាលៗប៉ុណ្ណោះក្នុងពូល G ជាមួយ RB Leipzig, Red Star Belgrade និង Young Boys។
ការប្រកួតវគ្គចែកពូលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែកញ្ញា ខណៈផ្តាច់ព្រ័ត្រ នឹងធ្វើនៅកីឡដ្ឋាន Wembley នាថ្ងៃទី១ ខែមិថុនា ឆ្នា ២០២៤។
 
ខាងក្រោមជាលទ្ធផលចាប់ពូលទាំង៨ ពី A ដល់ H ដើម្បីប្រកួតវគ្គសន្សំពិន្ទុរដូវកាល ២០២៣-២៤៖
 
ពូល A៖ Bayern Munich, MANCHESTER UNITED, FC Copenhagen, Galatasaray
ពូល B៖ Sevilla, ARSENAL, PSV Eindhoven, RC Lens
ពូល C៖ Napoli, Real Madrid, Braga, Union Berlin
ពូល D៖ Benfica, Inter Milan, Salzburg, Real Sociedad
ពូល E៖ Feyenoord, Atletico Madrid, Lazio, CELTIC
ពូល F៖ Paris St-Germain, Borussia Dortmund, AC Milan, NEWCASTLE
ពូល G៖ MANCHESTER CITY, RB Leipzig, Red Star Belgrade, Young Boys
ពូល H៖ Barcelona, Porto, Shakhtar Donetsk និង Royal Antwerp៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com