ជាតិ
អត្ថបទពាណិជ្ជកម្ម
បណ្ណាគារ អាល់ហ្វា យីហោដ៏ល្បីលេខ១​ របស់កូរ៉េត្រូវបានដាក់សម្ពោធជាផ្លូវការជាមួយទំនិញ៧ម៉ឺនប្រភេទ
01, Sep 2023 , 4:29 pm        
រូបភាព
អាល់ហ្វា គឺជាម៉ាកយីហោបណ្ណាគារមួយរបស់ប្រទេសកូរ៉េ ដែលមានដាក់លក់សម្ភារៈសិក្សា និងសម្ភារៈ​ការិយាល័យ គ្រប់ប្រភេទទៅតាមតម្រូវការរបស់អតិថិជន។ បណ្ណាគារ អាល់ហ្វា បានប្រារព្ធពិធី​ដាក់សម្ពោធជាផ្លូវការសាខាដំបូងគេនៅប្រទេសកម្ពុជា ក្រោមវត្តមានលោកនាយកប្រតិបត្តិ Mr. LEE JONG HO និង Mr. DAVID LEE នាយកទីផ្សារក្រៅប្រទេសនៃក្រុមហ៊ុន Alpha ពីប្រទេសកូរ៉េ និងភ្ញៀវ​កិត្តិយសជាច្រើននាក់ទៀត កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅជិតផ្សារទំនើប​អ៊ីអន២ សែនសុខ។

លោកស្រី កែវ សុជាតិ អគ្គនាយិកាបណ្ណាគារ អាល់ហ្វា បានមានប្រសាសន៍ថា៖ «នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា​បណ្ណាគារ អាល់ហ្វានឹងបំពេញបាននូវរាល់តម្រូវការប្រើប្រាស់សម្ភារៈការិយាល័យរបស់បណ្តាក្រុមហ៊ុនក៏ដូចជាសម្ភារៈសិក្សារបស់សិស្សានុសិស្សគ្រប់វ័យ។ ដោយមើលឃើញពីសក្តានុពលនេះហើយ ទើបនាងខ្ញុំបានសម្រេចនាំយកនូវ Brand Alpha Stationary នេះ រួមជាមួយផលិតផលទាំងអស់ជាបន្តបន្ទាប់​មកកាន់ទីផ្សាប្រទេស​កម្ពុជា។»។
  


លោកស្រី បានបន្តទៀតថា​ ជាមួយនឹងការនិយមចូលចិត្តប្រហាក់ប្រហែលគ្នា ជាពិសេសការ​និយម​ចូលចិត្ត​​របស់ប្រជាជនកម្ពុជាក្នុងស្រទាប់យុវវ័យលើផលិតផលកូរ៉េ Alpha stationary Store  នឹងទទួល​បាន​ការគាំទ្រពីសំណាក់អតិថិជន ហើយនឹងឈានទៅដំណើរការបង្ក​បង្កើត​សាខាថ្មីៗ​បន្តបន្ទាប់​ទៀតនាពេលខាងមុខ។
 
គួរបញ្ជាក់ផងដែរថា Alpha ជាស្លាកសញ្ញាសម្គាល់នៃសម្ភារប្រើប្រាស់ក្នុងការិយាល័យ និងសម្ភារ​សិក្សា​ដែលធំ និងល្បីជាងគេនៅប្រទេសកូរ៉េអស់រយៈពេល ៦០ឆ្នាំមកហើយ។ ហើយគិតមក​ដល់បច្ចុប្បន្ន​នេះមាន Store រហូតដល់ ៨០០ កន្លែងនៅទូទាំងប្រទេសកូរ៉េខាងត្បូង នឹងបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសធំៗជាច្រើនដូចជា៖ ម៉ុងហ្គោលី, វៀតណាម, ថៃ, ម៉ាឡេស៊ី, ជប៉ុន, ស្វីស, អាឡឺម៉ង់, បារាំង, អារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម, សេណេហ្គាល់, ឡាវ, សហរដ្ឋអាមេរិក ហើយនិងប្រទេសកម្ពុជា ជាសាខា​ដំបូង ដែល​លោកស្រី កែវ សុជាតិ បាននាំចូលផ្តាច់មុខនូវផលិតផលបណ្ណាគារ ម៉ាក Alpha ​មកកាន់ទីផ្សារ​ប្រទេស​កម្ពុជា ដោយមានសម្ភារះសម្បូរបែបជិត ៧ម៉ឺនមុខរួមទាំងគុណភាព កម្រិតស្តង់ដារ និងមាន​តម្លៃសមរម្យ៕
 
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លេខទូរស័ព្ទ៖ 077 377 773/098​​ 221 181
 










© រក្សាសិទ្ធិដោយ thmeythmey.com