កីឡាអន្តរជាតិ
អន្តរជាតិ
កូដករប្រាប់ឱ្យ Messi និងសមាជិកក្រុម Miami ប្តូរទីតាំងស្នាក់នៅក្នុងសណ្ឋាគារ
01, Sep 2023 , 4:59 pm        
រូបភាព
ក្រុមកូដករ ជាបុគ្គលិកសណ្ឋាគារ Fairmount Miramar ស្ថិតក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិកបានអំពាវនាវឱ្យក្លិប Inter Miami និង Lionel Messi ផ្លាស់ប្តូរទីតាំងស្នាក់ ស្របពេលពួកគេកំពុងតវ៉ាទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិក។ សមាជិក្រុម Miami បានទៅស្នាក់នៅសណ្ឋាគារ Fairmount Miramar ដើម្បីត្រៀមប្រកួតទល់ក្រុម LAFC ក្នុងលីគកំពូលអាម៉េរិក នៅថ្ងៃទី៣ ខែកញ្ញា។



បុគ្គលិកដែលធ្វើការនៅសណ្ឋាគា Fairmount Miramar ក្នុងទីក្រុង Los Angeles បានចាប់ផ្តើមធ្វើកូដកម្មតាំងពីថ្ងៃទី៣០ ខែសីហាមកម្ល៉េះ ដោយបានចូលរួមជាមួយនឹងបុគ្គលិកសណ្ឋាគាររាប់ពាន់នាក់ផ្សេងទៀតនៅទូទាំងតំបន់ ដើម្បីទាមទារឱ្យមានការផ្តល់ប្រាក់ឈ្នួលកាន់តែប្រសើរ ចំពេលថ្លៃផ្ទះមានការកើតឡើង។
 
«យើងបានដឹងថាក្រុម Inter Miami និងប្រធានក្រុមដ៏អស្ចារ្យបំផុតរបស់ពួកគេគឺ Lionel Messi នឹងមកកាន់ទីក្រុង Los Angeles សប្តាហ៍នេះសម្រាប់ការប្រកួតទល់នឹងក្រុម LAFC នាថ្ងៃទី៣ ខែកញ្ញា។ ក្នុងនាមយើងជាអ្នកថែរក្សាផ្ទះ ជាចុងភៅ ជាអ្នកបម្រើការគ្រប់រូប យើងសុំឱ្យ Lionel Messi និងមិត្តរួមក្រុមរបស់គាត់ឈរក្នុងសាមគ្គីភាពជាមួយយើង ហើយនៅឆ្ងាយពីសណ្ឋាគារ Fairmount Miramar។»។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់ក្រុមកូដករ Unite Here Local 11។
  


បើតាមសម្តីអ្នកនាំពាក្យសហជីពបាននិយាយថា ចំពោះការស្នើសុំនេះពួកគេមិនបានទទួលដំណឹងអ្វីពី ក្លិប Inter Miami ចំពោះបញ្ហាដែលបានកើតឡើងនៅឡើយ។
 
Messi ប្រធានក្រុមអាហ្សង់ទីន វ័យ៣៦ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតលើពិភពលោក បានប្រែក្លាយលីគអាម៉េរិកឱ្យទទួលការទាក់ទាញដ៏ធំមួយចាប់តាំងពីគេបានចូលរួមជាមួយនឹងក្លិបស្ថិតក្នុង Major League Soccer ហើយសំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី៣ ខែកញ្ញា រវាង Inter Miami ទល់ LAFC  មានតម្លៃចន្លោះពី ៨៣៤ដុល្លារ រហូតទៅដល់ ១៧ម៉ឺនដុល្លារឯណោះ៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com