កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ចាយលុយជិត ៣ពាន់លានដុល្លារលើកដំបូងលើការដោះដូរកីឡាករ
02, Sep 2023 , 6:29 pm        
រូបភាព
ក្លិបស្ថិតក្នុងក្របខណ្ឌ Premier League នាទីផ្សារដោះដូរកីឡាកររដូវកាល ២០២៣-២៤ បានចំណាយប្រាក់ប្រមាណជាង ២,៣៦ពាន់លានផោន (២,៩៧ពាន់លានដុល្លារ) លើការផ្ទេរកីឡាករ ហើយនេះជាតម្លៃនៃការផ្ទេរកីឡាករបំបែកកំណត់ត្រា និងលើកដំបូងបំផុតដែលលើស ២ពាន់លានផោន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនហិរញ្ញាវត្ថុ Deloitte នាថ្ងៃទី១ ខែសីហា។

ការចំណាយប្រាក់លើការផ្ទេរច្រើនជាង ២ពាន់លានផោន(២,៥២ពាន់លានដុល្លារ) បានកើតឡើងនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរហៀបនឹងបិទ។ ការផ្ទេររបស់ក្រុម Manchester City លើកីឡាករ Matheus Nunes ក្នុងតម្លៃ ៥៣លានផោន (៦៦,៧លានដុល្លារ) ធ្វើឱ្យតម្លៃលើស ២ពាន់លានផោន។
 
លោក Colum Ross ជំនួយការនាយកប្រតិបត្តិនៅក្រុមហ៊ុនពាណិជកម្មកីឡា Deloitte បាននិយាយប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន PA ដូច្នេះថា ៖« ការផ្ទេរដែលមានតម្លៃបំផុតចំនួន ១៤លើក នៅក្នុងទីផ្សារដោះដូរនារដូវក្តៅមានតម្លៃលើស ១ពាន់លានផោន(១,២៥ពានលានដុល្លារ) ហើយបន្ទាប់មកមានផ្ទេរចំនួន ៧លើកបន្ថែមទៀត ដែលបានរុញច្រានតម្លៃលើ ២ពាន់លានផោន (២,៥២ពាន់លានដុល្លារ)​។ ដូច្នេះវាបានឆ្លុះបញ្ចាំងពីល្បឿនមិនគួរឱ្យជឿនៃការរីកចម្រើនដែលយើងកំពុងមើលឃើញ។»។
 
តាមស្ថិតិរបស់ Deloitte បង្ហាញថាការផ្ទេរកីឡាករក្នុងទីផ្សារដោះដូរឆ្នាំ ២០២៣ បានកើនឡើងលើសកំណត់ត្រាចាស់ដែលមានតម្លៃ ១,៩២ពាន់លានផោន(២,៤ពាន់លានដុល្លារ) ដោយតម្លៃនេះកើតឡើងប្រមាណ ៤៤០លានផោន (៥៥៣.៨៣លានដុល្លារ)។
 
ក្រុមមានបានចំណាយប្រាក់ច្រើនជាងគេនៅក្នុងទីផ្សារដោះដូរកីឡាករមានដូចជា Chelsea, Arsenal, Manchester City, Newcastle United, Manchester United។
ក្របខណ្ឌ Premier League នៅតែជាលីគកំពូលដែលបានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់លើសសមាជិកលីគក្នុងទាំង ៤ផ្សេងទៀតដូចជា La Liga របស់អេស្ប៉ាញ, Serie A របស់អ៊ីតាលី, Ligue 1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com