កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្ររកបាន ៨៥០គ្រាប់ក្នុងអាជីព
03, Sep 2023 , 2:59 pm        
រូបភាព
Cristiano Ronaldo អបអរជ័យជម្នះគ្រាប់បាល់ទី ៨៥០គ្រាប់ក្នុងអាជីពរបស់គេ ក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើក្រុម Al Hazm លទ្ធផល ៥-១ នៅក្នុងក្របខណ្ឌ Saudi Pro League នាថ្ងៃទី២ ខែកញ្ញា។

៣ប្រកួតចុងក្រោយ Ronaldo រកបាន ៦គ្រាប់ នឹងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ២គ្រាប់ ខណៈជាកំណត់ត្រាសម្រាប់ក្រុម Al Nassr ដែលរកបានជ័យជម្នះក្នុងលីគ ៣លើកជាប់គ្នា។ ការប្រកួតនោះមិត្តរួមក្រុម Sadio Mane ក៏សុទ្ធសឹងតែរកបានគ្រាប់បាល់ជាបន្តបន្ទាប់។
 
«ជាការបង្ហាញទម្រង់លេងនៃក្រុមដ៏អស្ចារ្យ យើងកំពុងតែបន្តវិវត្តប្រសើរឡើងហើយ តោះ @AlNassrFC គ្រាប់បាល់ ៨៥០គ្រាប់ដល់គោលដៅអាជីពហើយ យើងនៅតែរាប់បន្តទៀត។»។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ​ បានបង្ហោះនៅលើបណ្តាញសង្គមក្រោយឈ្នះការប្រកួតបែបនេះ។
 
បន្ទាប់ពីក្លិប Al Nassr បានរងបរាជ័យនៅការប្រកួតក្នុងលីគ ២លើកដំបូងជាមួយនឹង Al Nassr ហើយកាលពីសប្តាហ៍មុនក្រុមបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ២។ Al Nassr រដូវកាលមុនរកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ពីការប្រកួត ៣លើកចុងក្រោយកាលនោះ ហើយឆ្លងកាត់ ៥ប្រកួតមកនេះក្រុម ដែលមាន Ronaldo ជាប្រធានក្រុមមួយនេះ កំពុងមានគម្លាតពិន្ទុ ៤ពិន្ទុពីក្រោមក្រុមកំពូលតារាង Al Hilal។
 
Ronaldo ក៏កំពុងតែស្ថិតជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៅដើមរដូវកាលនេះ ជាមួយគ្រាប់បាល់ ៦គ្រាប់ ឈរពីលើមិត្តរួមក្រុម Sadio Mane អតីតកីឡាករក្រុម Liverpool៕
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com