កីឡាអន្តរជាតិ
អន្តរជាតិ
Bellingham ជួយសង្គ្រោះ Real Madrid ខណៈ Leverkusen ឡើងឈរកំពូលតារាង Bundesliga
03, Sep 2023 , 5:29 pm        
រូបភាព
ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham បានជួយសង្គ្រោះក្រុម Real Madrid ជាមួយនឹងគ្រាប់បាល់ចុងម៉ោងយកឈ្នះលើក្រុម ​Getafe ក្នុងការរក្សាកំណត់ត្រាឈ្នះនាដើមរដូវកាលក្នុងក្របខណ្ឌ La Liga។

ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ រកបានគ្រាប់បាល់ទី៥ ពីការបង្ហាញខ្លួន ៤ប្រកួត ចាប់តាំងពីការផ្ទេរមកពីក្រុម Borussia Dortmund តម្លៃ ៨៨,៥លានផោន(១១០,៩៦លានដុល្លារ) បូករួមជាមួយនឹងប្រាក់បូកបន្ថែម Add-ons ៣០លានដុល្លារថែមទៀត។ Bellingham ស៊ុតរកគ្រាប់បាល់ចុងម៉ោងនៅក្នុងនាទី៩០​+៥ យកឈ្នះលើក្រុម Getafe លទ្ធផល ២-១ នៅក្នុងកីឡដ្ឋាន Santiago Bernabeu។ កីឡាករ Joselu រកបានគ្រាប់តាមស្មើសម្រាប់ Real Madrid នៅនាទី៤៧។
 
ក្រុម Getafe មិនបានដាក់បង្ហាញកីឡាករខ្សែប្រយុទ្ធ Mason Greenwood ដែលខ្លួនបានចុះកិច្ចសន្យាខ្ចីជើងពីក្រុម Manchester United។ កីឡាករ Borja Mayoral រកបានគ្រាប់បាល់នាំមុខលើ Real Madrid តាំងពីនាទី១១។
 
ចំណែកការប្រកួតស្ថិតក្នុងក្របខណ្ឌ La Liga ដដែល ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takefusa Kubo រកបានគ្រាប់បាល់ចំនួន ២គ្រាប់ក្នុងជ័យជម្នះរបស់ក្រុម Real Sociedad លទ្ធផល ៥-៣ លើក្រុម Granada។ ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន រកបាន ២គ្រាប់ មុនពេលកីឡាករ Martin Zubimendi, Ander Berrenetxea ហើយកីឡាករ​ Miki Bosch របស់ក្រុម Granada ស៊ុតចូលទីខ្លួនឯង។ ៣គ្រាប់របស់ Granada ធ្វើបានដោយកីឡាករ Lucas Boye, Bryan Zaragoza Martinez និងកីឡាករ Robin Le Normand របស់ Getafe ស៊ុតចូលទីខ្លួនឯង។
 
ទៅកាន់ក្របខណ្ឌ Bundesliga នៃប្រទេសអាល្លឺម៉ង់ ក្រុម Bayer Leverkusen ប្រកួតយកឈ្នះលើកក្រុម Darmstadt លទ្ធផល ៥-១ ដើម្បីឡើងឈរលើកំពូលតារាងលីគកំពូលអាល្លឺម៉ង់។

Leverkusen យកឈ្នះការប្រកួត ៣លើកនៅដើមរដូវកាលនៃលីគ ដោយក្រសោបបាន ៣ពិន្ទុក្នុងដៃ ខណៈដែល Bayern Munich ក៏ជារកបាន ៩ពិន្ទុពីការប្រកួតឈ្នះ ៣លើកកន្លងមក។
 
ការប្រកួតដែលមានការស៊ុតបញ្ចូលទីច្រើនដទៃផ្សេងទៀតក្នុងក្របខណ្ឌ Bundesliga ដោយក្រុម VfB Stuttgart យកឈ្នះលើក្រុម Freiburg លទ្ធផល ៥-០ ខណៈ Werder Bremen បំបាក់ក្រុម Mainz 05 លទ្ធផល ៤-០។ Borussia Dortmund ដែលប្រជែងពានកាលរដូវកាលមុន ប្រកួតស្មើក្រុម FC Heidenheim លទ្ធផល ២-២។
 
ក្រឡែកទៅកាន់ក្របខណ្ឌ Serie A វិញ ម្ចាស់ការពារតំណែងជើងឯក SSC Napoli រកបរាជ័យក្រោមថ្វីជើងក្រុម Lazio លទ្ធផល ២-១ នៅក្នុងទឹកដីកីឡដ្ឋាន Diego Armando Maradona តែម្តង។ ចំណែកក្រុម Atalanta យកឈ្នះលើក្រុម Monza លទ្ធផល ៣-០ សម្រាប់ការប្រកួតនៃក្របខណ្ឌ Serie A សប្តាហ៍ទី៣។
 
សម្រាប់លីគកំពូលបារាំង AS Monaco រកបានជ័យជម្នះលើក្រុម RC Len លទ្ធផល ៣-០ ដើម្បីឡើងឈរនៅលើកំពូលតារាង ដោយនាំមុខ​ ២ពិន្ទុលើក្រុម Olympique Marseille ដែលឈរលេខ ២៕
 
 

Tag:
 Jude Bellingham
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com