កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate ៖ Kane ការផ្លាស់ទៅ Bayern ជាផលល្អសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស
03, Sep 2023 , 7:39 pm        
រូបភាព
 
លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស ថ្ងៃទី២ ខែសីហា និយាយថា ខ្សែប្រយុទ្ធ Harry Kane ផ្លាស់ទីកាន់ក្លិប Bayern Munich អាចនឹងផ្តល់ផលល្អខ្លាំងដល់ក្រុមជម្រើសជាតិ។ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានផ្លាស់ទៅក្រុមយក្សអាល្លឺម៉ង់ នាទីផ្សារដោះដូររដូវក្តៅ​ក្នុងតម្លៃប្រមាណ ១១០ដុល្លារ។

Kane ជាខ្សែប្រយុទ្ធប្រចាំក្រុមជម្រើសជាតិអង់គ្លេសទីពីរ​​ដែលរកបានគ្រាប់បាល់ច្រើនជាងគេ ដោយរកបានគ្រាប់បាល់ចំនួន ៥៨គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៨៤លើក។ ការផ្លាស់ទៅក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់របស់ Kane បានធ្វើឱ្យលោក Southgate សម្លឹងឃើញអនាគតរបស់ខ្សែប្រយុទ្ធមានភាពល្អប្រសើ សម្រាប់ក្រុមជម្រើសជាតិ។
 
«ខ្ញុំច្បាស់ជារគិតតាមទស្សនៈរបស់អង់គ្លេស នៃភាពអាត្មានិយម វាជាការល្អដែលអនាគតរបស់គេត្រូវបានដោះស្រាយ នៅពេលនេះ និងសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត។ […] ដើម្បីការផ្លាស់ប្តូរមានន័យថាអ្នកត្រូវតែចាប់យកអារម្មណ៍មិត្តរួមក្រុមថ្មី បុគ្គលិកថ្មី អ្នកគាំទ្រថ្មី ហើយក៏មានបទពិសោធន៍ជីវិតការសម្របខ្លួនទៅនឹងប្រទេសថ្មី ខ្ញុំគិតថាមានច្រើន ភាពវិជ្ជមាននៅទីនោះ។»។ លោក Southgate បាននិយាយបែបនេះ។
 
អតីតខ្សែប្រយុទ្ធក្រុម Tottenham Hotspur បានចាប់ផ្តើមអាជីពជាមួយនឹងក្រុមស្ថិតក្នុងប្រទេសអង់គ្លេស តាំងពីឈុតយុវជនតាំងពីឆ្នាំ ២០០៤ ហើយបានវិវត្តមកលេងឱ្យក្រុមធំរហូតដល់ឆ្នាំ ២០២៣។ 
 
អំឡុងនៅអង់គ្លេស Kane បរាជ័យក្នុងការស្វែងរកការឈ្នះពានរង្វាន់នានា សម្រាប់អាជីពរបស់គេ ។ ក្នុងនោះក៏រួមមានពានរង្វាន់ UEFA Champions League ផងដែរ។ Liverpool បំបាក់ Spurs នៅជំនួបវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៩។ ការផ្លាស់ទៅ Bayern ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសថា ដើម្បីស្វែងរកការឈ្នះពានរង្វាន់លើកដំបូងជាមួយនឹងក្រុមជើងឯក Bundesliga ១២លើកជាប់គ្នានារយៈពេលចុងក្រោយមកនេះ។
 
លោក Southgate អ្នកចាត់ការក្រុមតោកំណាចអង់គ្លេស នឹងត្រូវដឹកនាំក្រុមប្រកួតប្រជែង ក្នុងការប្រកួតជម្រុះពានរង្វាន់ UEFA Euro 2026 ដោយត្រូវប្រកួតទល់ក្រុមអ៊ុយក្រែន នាពេលខាងមុខ។ អ្នកចាត់ការដដែលរូបនេះ អះអាងថា Kane នឹងបង្ហាញភាពអស្ចារ្យសម្រាប់ការប្រកួតក្រោយផ្លាស់ទៅ Bayern៕
 
 

Tag:
 Gareth Southgate
  Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com