ជាតិ
អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈអ៊ូខុង ជួយមុខងារថ្លើម សម្រាប់អ្នកពិសាគ្រឿងស្រវឹងច្រើនហួស
04, Sep 2023 , 1:55 pm        
រូបភាព
ភេសជ្ជៈ អ៊ូខុង (Ukon No Chikara) ដែលជាផលិតផលរបស់ប្រទេសជប៉ុនដ៏ល្បី ត្រូវបានប្រើប្រាស់ដើម្បី បន្សាបជាតិស្រវឹង កាត់បន្ថយអាការៈវិលមុខ ឈឺក្បាល អស់កម្លាំង ជាពិសេសដើម្បីជំនួយមុខងារថ្លើម និងជួយច្រោះជាតិស្រវឹងចេញពីថ្លើម។
 
អ៊ូខុង ដែលជាភេសជ្ជៈដ៏ពេញនិយម នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុន  ត្រូវបាននាំចូលផ្ដាច់មុខមកដល់កម្ពុជាហើយ តាមរយៈក្រុមហ៊ុនឱសថ ES & HC Cambodia ហើយត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
 
អ៊ូខុង មានផ្ទុកសារធាតុ Curcumin, សារធាតុ Bisacuron និងវីតាមីន៤ប្រភេទ (B1 B2 B6 Niacin) ហើយត្រូវបានចម្រាញ់ចេញពីល្មៀតសុទ្ធ១០០ភាគរយ ដែលលមានមុខងារការពារការរលាកថ្លើម កម្ចាត់ជាតិពុលថ្លើមដែលកើតពីគ្រឿងស្រវឹង ជួយរំលាយអាហារបានល្អប្រសើរ និងផ្ដល់ថាមពលដល់រាងកាយទៀតផង។
 
ទាក់ទងនឹងរបៀបប្រើប្រាស់វិញ យើងគ្រាន់តែក្រឡុកថើរៗ២ដង ហើយទទួលទាន១ដប រយៈពេល១០នាទីមុនពិសាគ្រឿងស្រវឹង។ ម្យ៉ាងវិញទៀត យើងក៏អាចទទួលទានភេសជ្ជៈអ៊ូខុង នៅក្រោយពេលពិសាគ្រឿងស្រវឹងបានដែរ ព្រោះវាបានអាចជួយកាត់បន្ថយអាការៈវិលមុខ រកកលក្អួតចង្អោរ។
 
ទោះមានសារប្រយោជន៍យ៉ាងនេះក៏ដោយ អ៊ូខុង មិនជំរុញ និងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាពិសាគ្រឿងស្រវឹងលើសប្រមាណនោះឡើយ។ គ្រាន់តែថា ក្នុងករណីចាំបាច់ អ៊ូខុងអាចជួយលោកអ្នកបាន៕
 
 






(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com