ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី សហការរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល និងការចូលរួមអភិវឌ្ឍន៍សហគមន៍” ផ្តល់ជូនទាំងចំណេះដឹង និងឱកាសការងារ
04, Sep 2023 , 4:09 pm        
រូបភាព
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ អិលអូអិលស៊ី បានសហការជាមួយមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យស្វាយរៀង ដើម្បីរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល និងការចូលរួមអភិវឌ្ឍន៍សហគមន៍” ដែលមានទីតាំង នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយ លោក ថុង រិទ្ធី នាយកនាយកដ្ឋានអាយផេ និងអាជីវកម្មឌីជីថលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងមានការចូលរួមពីនិស្សិតប្រមាណ ១០០ នាក់។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្តល់បទបង្ហាញណែនាំឱ្យនិស្សិតចូលរួមបានយល់ច្បាស់អំពីចំណុចខ្លាំង ចំណុចខ្សោយ យល់ដឹងពីភាពរីកចម្រើនក្នុងសម័យកាលឌីជីថល និងជួយជាគំនិតបែបគន្លឹះដើម្បីឱ្យនិស្សិតប្រឹងប្រែងរៀនសូត្របង្កើនចំណេះដឹងបន្ថែមទៅតាមសម័យកាល​ដែល​ប្រែប្រួលដ៏ឆាប់រហ័សនេះ។ 
  


លោក ថុង រិទ្ធី បានចែករំលែកចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល (Mobile Banking) ឬសេវាធនាគាចល័ត ដែលកំពុងមានភាពពេញនិយមខ្លាំងប្រើប្រាស់នៅក្នុងប្រទេស ក៏ដូចជានៅទូទាំងសកលលោក​ ដល់និស្សិតផងដែរ។  ឆ្លៀតក្នុងឱកាសនោះ អិលអូអិលស៊ី ក៏បានផ្តល់ជូននូវឱកាសការងារជាច្រើនមុខតំណែង ដោយមានការបើកឱកាសដល់បេក្ខជនដែលកំពុងស្វែងរកការងារធ្វើអាចធ្វើការដាក់ពាក្យ និងសម្ភាសន៍ភ្លាមៗជាមួយក្រុមការងារផ្នែកធនធានមនុស្សពី អិលអូអិលស៊ី នៅទីនោះផ្ទាល់តែម្តង ។ 
 
អ្វីដែលកាន់តែពិសេសទៀតនោះ អិលអូអិលស៊ី ក៏បានធ្វើការដាក់តាំងបង្ហាញស្តង់ផលិតផលនៅទីនោះ ដើម្បីផ្តល់ភាពងាយស្រួលដល់និស្សិតដែលមានបំណងបើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៊ី ដែលជាសេវាធនាគារចល័តផ្តល់មុខងារជាច្រើនសម្បូរបែប។ រាល់និស្សិតដែលបានបើកគណនីនៅពេលនោះ ពួកគេមានឱកាសឈ្នះរង្វាន់ជាច្រើនត្រលប់មកវិញទៀតដូចជា ទទួលបានប្រាក់ត្រលប់ ២,៥ ដុល្លារ ភ្លាមៗ ដុំសាកថ្មទូរសព្ទ កាបូបស្ពាយ កូនកង្ហារ ឆ័ត្រ ទឹកអប់ដាក់ឡាន និងរង្វាន់ជាច្រើនផ្សេងទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 


© រក្សាសិទ្ធិដោយ thmeythmey.com