អន្តរជាតិ
ស៊ែប៊ី ប៉ាណាម៉ា និងកូវ៉ែត ចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចប្រតិបត្តិការរបស់អាស៊ាន
04, Sep 2023 , 8:59 pm        
រូបភាព
ពិធីចុះហត្ថលេខាចូលរួមសន្ធិសញ្ញាមិត្តភាពនិងកិច្ចប្រតិបត្តិការ (TAC)របស់ ស៊ែប៊ី ប៉ាណាម៉ា និងកូវ៉ែត។ រូបភាព Twiiter_ASEAN
ពិធីចុះហត្ថលេខាចូលរួមសន្ធិសញ្ញាមិត្តភាពនិងកិច្ចប្រតិបត្តិការ (TAC)របស់ ស៊ែប៊ី ប៉ាណាម៉ា និងកូវ៉ែត។ រូបភាព Twiiter_ASEAN
ស៊ែប៊ី ប៉ាណាម៉ា និងកូវ៉ែត នៅថ្ងៃទី៤ ខែកញ្ញា បានចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលសន្ធិសញ្ញាមិត្តភាពនិងកិច្ចប្រតិបត្តិការ (TAC) របស់អាស៊ានជាផ្លូវការ។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខា។

 
នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងថ្ងៃទី៤ ខែកញ្ញា ស៊ែប៊ី ប៉ាណាម៉ា និងកូវ៉ែត បានចុះហត្ថលេខាចូលរួមសន្ធិសញ្ញាមិត្តភាពនិងកិច្ចប្រតិបត្តិការ (TAC) របស់អាស៊ានជាផ្លូវការ។ស សមាជិកសន្ធិសញ្ញាមិត្តភាពនិងកិច្ចប្រតិបត្តិការកើនដល់ ៥៤ប្រទេស។ 
 
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខានោះដែរ។។ 
 
សន្ធិសញ្ញាមិត្តភាពនិងកិច្ចប្រតិបត្តិការ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៦ ដើម្បីលើកតម្កើងគោលការណ៍មិនឈ្លានពានគ្នា រវាងប្រទេសជាសមាជិក និងដៃគូ ក្នុងអាស៊ាន។ ប្រទេសដែលជាសមាជិក ត្រូវតែគោរពសិទ្ធិប្រទេសដទៃ និងចៀសវៀងការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុង ការឈ្លានពាន និងការបង្ខិតបង្ខំ និងផ្តល់តម្លៃលើការដោះស្រាយប្រកបដោយសន្តិភាព។ 
 
ស្របគ្នានេះ មេដឹកនាំអាស៊ាន ត្រូវបានរំពឹងថា នឹងគាំទ្រជប៉ុនធ្វើជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្របពេលទំនាក់ទំនងភាគីទាំងពីរឈានចូលដល់ខួប៥០ឆ្នាំ។ កន្លងមក អាស៊ាន ផ្តល់ឋានៈនេះឱ្យចិន អាម៉េរិក ឥណ្ឌា និងអូស្រ្តាលី។ 
 
នៅក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំអាស៊ាន និងជប៉ុន នឹងជួបគ្នានៅក្រុងតូក្យូ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ៕
 

Tag:
 ស៊ែប៊ី ប៉ាណាម៉ា កូវ៉ែត អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com