អន្តរជាតិ
នាយករដ្ឋមន្រ្តីចិន លី ឈាំង នឹងជំនួសលោក ស៊ី ក្នុងកិច្ចប្រជុំមេដឹកនាំ G20 នៅឥណ្ឌា
05, Sep 2023 , 8:29 am        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
នាយករដ្ឋមន្រ្តីចិន លី ឈាំង នឹងចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌា ជំនួសប្រធានាធិបតី ស៊ី ជិនភីង ។ មិនមានវត្តមានលោក ស៊ី ធ្វើឱ្យប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ខកចិត្តដែរ។

 
កិច្ចប្រជុំកំពូលមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ប្រព្រឹត្តធ្វើនៅថ្ងៃទី៩ និង១០ខែកញ្ញា ដោយឥណ្ឌាជាម្ចាស់ផ្ទះ។ មេដឹកនាំប្រទេសសមាជិក២ មិនចូលរួមឡើយមានប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន។ អវត្តមានលោក ស៊ី ធ្វើឱ្យប្រធានាធិបតីអាម៉េរិកខកចិត្ត។
 
«ខ្ញុំខកចិត្តប៉ុន្តែយ៉ាងណា ខ្ញុំនឹងទៅជួបគាត់»។ លោក ចូ បៃឌិន និយាយខ្លីបែបនេះនៅថ្ងៃទី៣ ខែកញ្ញា ដោយមិនលម្អិតបន្ថែម។
 
ជាមួយនឹងអវត្តមានលោក ស៊ី នាយក​រដ្ឋមន្ត្រីចិន លី ឈាំង នឹងចូលរួម​តំណាង​វិញ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិននៅថ្ងៃទី៤ ខែកញ្ញា។ លោក ពូទីន ក៏ប្រកាសឱ្យដ្ឋមន្ត្រីការបរទេស ស៊ែហ្គេយ៍ ឡាវរ៉ូវ ចូលរួមជំនួសវិញ។ 
 
 លោក បៃឌិន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ខែកញ្ញាសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំ G20 ហើយលោកដំណើរបន្តទៅវៀតណាម ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនងទ្វេភាគី។ លោក បៃឌិន បានបញ្ជាក់ថាអាម៉េរិកមានបំណងចង់សម្រួលទំនាក់ទំនងបន្ថែមជាមួយឥណ្ឌា និងវៀតណាមដែលអាចមានប្រយោជន៍ខ្លាំង។ 
 
សម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំ G20 នៅថ្ងៃទី៩ និង១០ខែកញ្ញាខាងមុខនេះ មេដឹកនាំប្រទេសនានានឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលដូចជា ការផ្លាស់ប្តូរថាមពលស្អាត និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដោយជម្លោះរុស្ស៊ី-អ៊ុយក្រែនជាដើម៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com