ជាតិ
សង្គមជាតិ
អភិបាលរាជធានីភ្នំពេញ ចាប់ផ្តើមសាកល្បងការផ្តល់សេវារដ្ឋបាល តាមអនឡាញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបថត៖ ពីរដ្ឋបាលរាជធានីភ្នំពេញ
× លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបានតាមប្រព័ន្ធអនឡាញ(Online) ពីថ្ងៃទី៦កញ្ញា តទៅ។ លោក បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការសេវារដ្ឋបាលតាមអនឡាញនេះ គឺមានភាពឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលារបស់ពលរដ្ឋ។
បើតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង ដំណើរការសាកល្បងនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ នឹងត្រូវធ្វើឡើងនៅក្នុងវិស័យចំនួន៤។ ក្នុងនោះ មានវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។
ដ្បិត មានការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញក៏ពិតមែន ប៉ុន្តែពលរដ្ឋទាំងអស់នៅតែអាចមកស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយរបស់រាជធានីភ្នំពេញបាន ដដែល។ នេះបញ្ជាក់បន្ថែមរបស់លោក ឃួង ស្រេង៕
Tag:
លោក ឃួង ស្រេង
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com