ជាតិ
ក្រសួង​យុត្តិធម៌ មាន​អ្នកនាំពាក្យ​៤នាក់
06, Sep 2023 , 8:19 pm        
រូបភាព
ពីឆ្វេងទៅស្តាំ លោក ជិន ម៉ាលីន លោក គឹម សន្តិភាព លោកស្រី ប៉ែន ផល្លីការ និងលោកស្រី ឌី ម៉ូឡានី
ពីឆ្វេងទៅស្តាំ លោក ជិន ម៉ាលីន លោក គឹម សន្តិភាព លោកស្រី ប៉ែន ផល្លីការ និងលោកស្រី ឌី ម៉ូឡានី
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ កាលពីថ្ងៃទី​៥ ខែសីហា បាន​ចេញ​សេចក្តីសម្រេច​ស្តីពីការ​ចាត់តាំងអ្នកនាំពាក្យ​ក្រសួង​ ដែលមាន​៤រូប។

 
ដូចជាអាណត្តិ​មុន​ផងដែរ លោក ជិន ម៉ាលីន និង​លោក គឹម សន្តិភាព ដែលជារដ្ឋលេខាធិការ​ បន្តតួនាទីជាអ្នកនាំពាក្យ​ក្រសួង រួមជាមួយ លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌ និង​លោកស្រី ឌី ម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់។
 
តាមសេចក្តី​សម្រេច ភារកិច្ច​របស់អ្នកនាំពាក្យ គឺ​ការ​ដឹកនាំ គ្រប់គ្រង​ និងធ្វើ​និយ័តកម្ម​លើ​ការ​ផ្សព្វផ្សាយ​រាល់​ព័ត៌មាន​ផ្លូវ​ការ​របស់ក្រសួង, ការទាក់ទងឆ្លើយ​ឆ្លងផ្លូវការជាមួយសាធារណជន អ្នក​សារព័ត៌មានជាតិ និងអន្តរជាតិ, ការ​រៀបចំសន្និសីទសារព័ត៌មាន និង​ការ​ឆ្លើយបំភ្លឺផ្សេងៗ៕
 

Tag:
 ក្រសួង​យុត្តិធម៌ មាន​អ្នកនាំពាក្យ​៤នាក់
© រក្សាសិទ្ធិដោយ thmeythmey.com