ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ​ ​! ចេះ​តែ​អស់កម្លាំងតាម​ពិត​មក​ពី​បែប​នេះ​សោះ
08, Sep 2023 , 6:59 am        
រូបភាព
ឧស្សាហ៍​មាន​អារម្មណ៍​ឆាប់​ហត់​អស់កម្លាំង​មែន​ទេ ? ក្រៅពី​ទទួលទាន​តិច ការ​គេង​មិន​គ្រប់ និង​ធ្វើការ​ធ្ងន់​ហួសកម្លាំង​នោះ​ការ​បាត់បង់​ថាមពល​រាង​កាយ​លឿន​ក៏​អាច​បណ្ដាល​មក​ពី​មូលហេតុ​ស្មាន​មិន​ដល់​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​។ ថា តើ​មូលហេតុ​អ្វី​ខ្លះទៅ​ដែល​ធ្វើ​ឱ្យ​អ្នក​ឆាប់​អស់កម្លាំង​ខុសធម្មតា? ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យ​ដឹង​មូលហេតុ​ចម្បង​ៗ​ដែល​បណ្ដាល​ឱ្យ​អ្នក​ងាយ​ហត់​អស់កម្លាំង ៖

 
១. ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់
ទឹក គឺ​ដើរតួ​នាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​រាង​កាយ ហើយ​ជួយ​រក្សា​ក៏​ដូច​ជា​បង្កើន​កម្រិត​ថាមពល​។ ប្រសិនបើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​នោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​មុខងារ​បេះដូង​នាំ​ឱ្យ​អ្នក​ឆាប់​។
 
២. ទទួលទាន​ស្ករ ឬ​អាហារ​ផ្អែម​ច្រើន​ពេក
បើ​ទោះជា​អាហារ​ផ្អែម​ជួយ​អោយ​ឆាប់​មាន​ថាមពល​ក៏​ពិតមែន ក៏​ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ​ពេល​ខ្លះ​ការ​ទទួលទាន​ស្ករ​ច្រើន​ក៏​អាច​ធ្វើ​អោយ​អស់កម្លាំង​ដែរ? នោះ​ក៏​ព្រោះតែ​ថាមពល​ដែល​រាង​កាយ​ទទួល​បាន​មក​ពី​ជាតិ​ផ្អែម គឺ​មិន​មាន​រយៈពេល​យូរ​ឡើយ​។
 
៣. កង្វះ​លំ​ហាត់ប្រាណ
លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចរន្តឈាម​ហូរ និង​ល្អ​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​។ ការ​គិតតែ​ពី​គេង​មិន​បាន​ផ្ដល់​ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ដូច​បាន​គិត​ទុក​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ស្រាល​ៗ​ដូច​ជា ដើរ​និង​រត់​ត្រឹក​ៗ​យ៉ាង​ហោច​ណាស់ ៣ ដង ក្នុង​មួ​យស​ប្តា​ហ៍​បែរជា​ជួយ​បង្កើន​កម្លាំង​ថាមពល​គួរ​ឱ្យ​កត់សម្គាល់​។
 
៤. គេង​មិន​គ្រប់
ការ​គេង​មិន​គ្រប់​ក៏​អាច​ធ្វើ​អោយ​អ្នក​អស់កម្លាំង​ខុស​ពី​ធម្មតា​ផង​ដែរ​! នោះ​ក៏​ព្រោះតែ​ការ​គេង គឺជា​ពេល​ដែល​អ្នក​ផ្ដល់​អោយ​រាង​កាយ​នូវ​ពេល​សម្រាក​ស្ដារ​ថាមពល​ពេញលេញ​មក​វិញ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​គេង​អោយ​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។
 
៥. កង្វះ​ជាតិ​ដែក
រាល់​កោសិកា​រាង​កាយ​ត្រូវការ​ទទួល​បាន​អុកស៊ីហ្សែន​គ្រប់​គ្រាប់​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច​។ ត្រង់​ចំណុច​នេះ​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត​មួយ​ដែល​រាង​កាយ​ត្រូវការ គឺ​ជាតិ​ដែក​។ កង្វះ​ជាតិ​ដែក​ផ្ដល់​បញ្ហា​សុខភាព​ជា​ច្រើន រួម​ទាំង​ភាព​អស់កម្លាំង​ឆាប់​ហត់ ពិបាក​ផ្ដោតអារម្មណ៍ និង​សូ​ម្បី​តែ​ភាព​អំណត់​ស៊ូទ្រាំ​។ ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​បញ្ហា​ទាំងនេះ​កើតឡើង​ទេ ចូរ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com