ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ផ្តល់អំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅខេត្តកំពង់ឆ្នាំង
07, Sep 2023 , 11:55 am        
រូបភាព
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដែលខ្វះខាតចំនួន ២៦២នាក់ មកពីសាលាបឋមសិក្សាចំនួនពីរ ក្នុងខេត្តកំពង់ឆ្នាំង។ អំណោយ​ទាំង​នោះ​រួម​មាន កាតាប សម្ភារៈសិក្សា ផលិតផល​ថែទាំមាត់​ធ្មេញ និង​សៀវភៅ​ពុម្ព​សម្រាប់​បណ្ណាល័យ​។ កម្មវិធីនេះក៏មានការចូលរួមដោយថ្នាក់ដឹកនាំ  ក៏ដូចជាបុគ្គលិករបស់ អេ អឹម ខេ។

ការផ្ដល់អំណោយនេះផងដែរ យើងបានចុះទៅដល់សាលាបឋមសិក្សាចំនួនពីរ គឺសាលាបឋមសិក្សាកំពង់បាចិន ដែលមានសិស្សចំនួន ១៦២នាក់ (ស្រី ៨៥នាក់) និងសាលាបឋមសិក្សាដំណាក់កកោះ ដែលមានសិស្សចំនួន ១០០នាក់ (ស្រី ៥១នាក់) ដោយសាលា​ទាំង​ពីរ​នេះ​មានទីតាំងស្ថិត​ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។
 
លោក លូខាស ម៉ូរ៉ូ ប្រធាននាយកផ្នែកហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការ CSR នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “ទស្សនៈវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកន្លែងដែលពួកគេអាចចូលរួមចំណែកប្រកបដោយផលិតភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ ជាការពិតណាស់ការអប់រំគឺជាផ្នែកមួយដ៏សំខាន់ហើយ អេ អឹម ខេ ពិតជាសប្បាយរីករាយក្នុងការផ្តល់ និងចូលរួមចំណែកបន្តិចបន្តួច ប៉ុន្តែមានអត្ថន័យក្នុងការគាំទ្រដល់សិស្សានុសិស្សក្នុងស្រុកកំពង់លែង"។
  


គួរបញ្ជាក់ផងដែរថា អេ អឹម ខេ មិនត្រឹមតែជួយដល់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងវិស័យសុខាភិបាល បរិស្ថាន និងសុវត្ថិភាពសាធារណៈផងដែរ។ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការ ១០០ភាគរយ នៃចំនួនស្រុកសរុបនៃប្រទេសកម្ពុជា ហើយយើងប្ដេជ្ញាចិត្តនឹងបង្កើនលទ្ធផលជាវិជ្ជមានដល់សហគមន៍ដែលយើងប្រតិបត្តិការ។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
 










© រក្សាសិទ្ធិដោយ thmeythmey.com