ជាតិ
សេដ្ឋកិច្ច
ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក៖​ កម្ពុជាមានសក្តានុពល ហើយសេដ្ឋកិច្ចរីកលូតលាស់យ៉ាងប្រសើរ
07, Sep 2023 , 4:29 pm        
រូបភាព
លោក ក្លូស ស្វប់ ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក (ឆ្វេង)ចាប់ដៃជាមួយ សម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគី នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៦កញ្ញា។ ។
លោក ក្លូស ស្វប់ ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក (ឆ្វេង)ចាប់ដៃជាមួយ សម្តេច ហ៊ុន ម៉ាណែត ក្នុងជំនួបទ្វេភាគី នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៦កញ្ញា។ ។
កម្ពុ​ជា​ គឺមា​ន​សក្តា​នុ​ព​ល ​និ​ង​មានសេដ្ឋកិច្ចកំពុ​​​ង​​រី​កលូ​​តលា​ស់​ទៅ​មុ​ខ​យ៉ាងល្អ​​ប្រសើ​រ​។ ​​​ នេះជាការកត់សម្គាល់របស់លោក ​ក្លូស ស្វប់ (K​l​au​s Schwab) ស្ថាប​និ​ក ​និ​ង​ជា​ប្រធា​ន​​ប្រ​តិ​​បត្តិ​វេ​ទិ​កា​សេដ្ឋ​កិ​ច្ច​ពិ​ភ​ពលោ​ក ​(​Wo​r​l​d​ ​E​conomic Forum)។

 
ស្ថា​បនិក​ WEF បានលើកឡើងបែប​នេះនៅចំពោះមុខសម្តេ​ច​នាយ​ក​រ​ដ្ឋម​ន្ត្រីហ៊ុ​ន​ ​ម៉ា​ណែត​ ​​ក្នុ​ង​អំ​ឡុ​ង​កិ​ច្ច​ប្រ​ជុំកំ​ពូ​លអា​ស៊ា​នលើ​កទី​៤​៣​​ និ​ងកិច្ចប្រ​ជុំ​កំពូ​​ល​ពាក់​ព័​ន្ធ​​​ នៅ​រ​ដ្ឋធា​នី​ហ្សា​ការ​តា​ ប្រទេស​ឥ​ណ្ឌូ​ណេស៊ី​ នា​ថ្ងៃទី​​​៦​ក​ញ្ញា​។​ ​ យោ​ង​តាម​ល​ទ្ធ​ផ​លនៃ​​​ជំ​នួ​បនេះ ​​លោកក្លូ​ស​ ស្វ​ប់ ​បា​នថ្លែ​ង​ថា ​៖ «តា​មរ​យៈ​ការ​ចូ​លរួ​ម​រប​ស់​ខ្ញុំ​ក្នុង​កិច្ច​ប្រ​​​ជុំកំ​ពូ​ល​​អា​ស៊ាន​នៅ​ក​ម្ពុជា​កា​លពី​ឆ្នាំ​មុន[ឆ្នាំ២០២២]​ ​ខ្ញុំបា​ន​កត់​ស​ម្គា​ល់​និង​វា​យ​ត​ម្លៃ​ខ្ពស់​ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និង កំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ »។
 
លើសពីនេះ ​​លោកក្លូ​ស​ ស្វ​ប់ ក៏ប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ពីគោ​ល​បំ​ណ​ង​ដែ​លស្ថា​ប័​ន​វេ​ទិ​កាសេ​ដ្ឋ​កិ​ច្ច​ពិ​ភ​ព​លោ​ក ​ចង់​ប​ង្កើន​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​កា​រ​ នៅ​ក្នុង​តំ​ប​ន់អា​ស៊ា​ន​ ​ដែ​ល​រួម​មា​ន​ក​ម្ពុជា​ ផ​ង​ដែរ​​។​​​ 
 
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ​គោ​ល​ដៅរបស់​វេ​ទិ​កា​សេដ្ឋ​កិ​ច្ច​ពិភ​ព​លោ​ក​ គឺ​ត្រូវ​នឹ​ងរ​បៀប​វា​រៈរ​ប​ស់យុ​ទ្ធ​សា​ស្ត្រ​ប​ញ្ចកោ​ណ-​ដំ​ណា​ក់​កា​លទី​១ របស់រដ្ឋាភិបាលកម្ពុជា។ សម្តេចបានបញ្ជាក់ថា ៖ «​ ​ជា​ពិសេ​ស​ ​ត្រង់​​​កា​រអ​ភិ​វ​ឌ្ឍ​វិស័​យ​ឯ​កជ​ន​ និ​ង​​​ការ​អ​ភិ​វឌ្ឍ​សេ​ដ្ឋ​កិច្ច​ ​និ​ង​​ស​ង្គ​មឌី​ជី​ថល​ ​ដែល​​រ​ដ្ឋាភិ​បាល​​បា​នដា​ក់​ចេ​ញ»។​​​
 
ស​ម្តេ​ចនាយករដ្ឋមន្ត្រី ​ ​បានកោតសរសើ​រ​​ចំ​ពោះតួ​នា​ទី​​ដែល​វេ​ទិ​កាសេ​ដ្ឋ​កិច្ច​ពិ​ភព​លោ​​ក​បា​នចូ​ល​រួម​ចំ​ណែក​ផ្សា​រ​ភ្ជាប់​ទំ​នា​ក់ទំ​ន​ង​រវា​ង​វិ​ស័​យសា​ធា​រណៈ​និ​ង​វិស័​​យឯ​កជ​ន​ ​ក៏ដូ​ច​ជាពាំ​នាំ​​​ស​មិទ្ធ​ផ​លរ​ប​ស់រ​ដ្ឋា​ភិ​បាល​ ​និ​ងស​ក្តា​នុ​ព​លក​ម្ពុ​ជា​ ទៅប​ង្ហា​ញលើ​ឆា​​ក​អ​ន្ត​រជា​តិ​​។
 
​ជាមួ​យ​គ្នា​នោះ លោក ​ក្លូស ស្វប់ ​ ​ក៏​​បា​ន​អញ្ជើ​ញ​សម្តច ហ៊ុ​ន​ ម៉ា​ណែ​ត ​ចូលរួ​ម​ក្នុ​​ង​វេ​ទិ​កាសេដ្ឋកិច្ចពិភពលោក​ ដែល​នឹ​ង​ធ្វើឡើ​ង​នៅទី​ក្រុ​ង​ដាវ៉ូ​ស​(Davos) ប្រ​ទេស​ស្វ៊ីស នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ​​ ​ខ​ណៈ​​​ភាគី​ក​ម្ពុ​ជា​​ នឹងពិ​និ​ត្យ​ល​ទ្ធ​ភា​ពក្នុ​ង​កា​រ​ចូ​លរួ​ម​​​។​
 
​តាមការព្យាកររបស់ធ​នា​គារ​អ​ភិ​វឌ្ឍន៍​អា​ស៊ី​​(​ADB) សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន៥,៥ភាគរយក្នុងឆ្នាំ២០២៣​៕ 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com