ជាតិ
អំណានអាចជួយផ្លាស់ប្តូរជីវិតរបស់កុមារជាច្រើនរស់នៅក្នុងសហគមន៍លើទឹកក្នុងប្រទេសកម្ពុជា
08, Sep 2023 , 9:09 am        
រូបភាព
កុមារី ភាន សេរីរតនា អាយុ ៨ឆ្នាំ ជា សិស្សថ្នាក់ទី៣ នៃសាលាបឋមសិក្សា ឃុំកោះជីវាំង ស្ថិតក្នុងឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជា ភូមិបណ្តែតទឹកមួយ (លិចទឹកតាមរដូវ) នៅមាត់បឹងទន្លេសាប ដែលជា បឹងទឹកសាបដ៏ធំបំផុតរបស់កម្ពុជា និងនៅអាស៊ីអាគ្នេយ៍។

 
កន្លងមកកុមារីសេរីរតនា មិនសូវជាបារម្ភពីលទ្ធផលនៃការសិក្សារបស់នាងទេ ព្រោះ​នាង​ចូលចិត្តរៀន ជាពិសេសមុខវិជ្ជាអក្សរសាស្ត្រខ្មែរ។ អំឡុងពេលទំនេរពីការសិក្សានាងតែងធ្វើកិច្ចការ សាលារបស់នាងឱ្យបានចប់រួចរាល់។ នេះ​ជា​មូល​ហេតុ​មួយ ដែល​ធ្វើ​ឱ្យកុមារីម្នាក់នេះទទួលបានលទ្ធផល​​ ល្អ​យ៉ា​ងទៀងទាត់​ជិតចំណាត់​ថ្នាក់​កំពូល ឬ ជាប់លេខមួយ ​តាំង​ពី​នាង​រៀន​ថ្នាក់​ទី​មួយ​មក។
 
«ខ្ញុំចូលចិត្តរៀន ​មុខវិជ្ជា​អក្សរសាស្រ្តខ្មែរដោយសារសប្បាយក្នុងការរៀន​ និង សាមញ្ញ​ក្នុង​ការ​សិក្សា។» រចនាបានឆ្លើយប្រាប់ថា «ទោះបី​ ពេលខ្លះធុញនឹងមុខវិជ្ជាអ​ក្ន្តែខ្ញុំ ត្រូវ​អានសៀវភៅសិក្សាជាច្រើនដង ដើម្បីឱ្យចងចាំ និងប្រឡងជាប់លទ្ធផលល្អ” ។ សេរីរតនា បញ្ជាក់។
 

 
ការអានមានសារៈសំខាន់សម្រាប់សិស្សគ្រប់វ័យ ពីព្រោះវាពង្រីកវាក្យសព្ទ បង្កើនការផ្តោត​អារម្មណ៍ និងការយល់ដឹង និងពង្រឹងការចងចាំរបស់អ្នកមួយចំនួនខ្ញុំឆ្លៀតពេលអាន ដែលកិច្ចការទាំងអស់នេះ រួមចំណែកដល់លទ្ធផលនៃការសិក្សាខ្ពស់ និង ការយល់ដឹងកាន់តែទូលំទូលាយអំពីពិភពលោក របស់នាង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារភាពឯកោ​នៃភូមិសាស្រ្ត និង កង្វះផ្លូវថ្នល់ ការផ្តល់ឲ្យកុមារនៅតំបន់លិចទឹកនៃប្រទេសកម្ពុជាទទួលបានឱកាស​ សិក្សា​ខ្ពស់នៅតែជាការលំបាកមួយ។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ កុមារជា​ច្រើន​ដូច​ជា រចនា​ បាន​ត្រឹម​តែ​អាន​សៀវភៅសិក្សា​ប៉ុណ្ណោះ ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បំពេញ​កិច្ចការ​ក្នុង​ថ្នាក់ ឬ​ សិក្សា​ដើម្បី​ការប្រឡង។
 
ទោះបីជាយ៉ាងណាក៏ដោយខណៈដែលឆ្នាំ២០២២ ខិតជិតមកដល់និន្នាការនេះ កំពុងចាប់ផ្តើមបញ្ច្រាស់ ដោយសារការចែកចាយសៀវភៅអានពី សម្ព័ន្ធភាពដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ ឱកាសនៅកម្ពុជា។ សាលាបឋមសិក្សា ឃុំកោះជីវាំង ក៏ដូចសាលារៀនផ្សេងទៀតនៅតំបន់លិចទឹកដែរ គ្មានបន្ទប់បណ្ណាល័យ ឬកន្លែងសម្រាប់អានសៀវភៅរបស់សិស្សានុសិស្សទេ។ ការចែកចាយប្រអប់សៀវភៅអាន គឺជាជម្រើសដ៏សំខាន់មួយ ពីព្រោះវាអាចផ្លាស់ទីបានយ៉ាងងាយស្រួលពី សាលារៀនមួយទៅសាលារៀនមួយទៀត ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សនូវលទ្ធភាពអាចបានសៀវភៅបានពេញមួយឆ្នាំ។ អំឡុងពេលឈប់សម្រាក ជំនួសឱ្យការលេងល្បែងកម្សាន្ត កុមារភាគច្រើនឥឡូវនេះ ងាកមកអានសៀវភៅហើយចែករំលែក​ជាមួយមិត្តភក្តិរបស់ពួកគេ។
 
«ខ្ញុំ​មិន​ដែល​បាន​អាន​សៀវភៅ​ដែល​មាន​គំនូរ​ល្អ​បែប​នេះ​ពី​មុន​មក​ទេ។ ខ្ញុំរំភើបណាស់ ព្រោះខ្ញុំអាចទទួលបានចំណេះដឹងថ្មីៗពីសៀវភៅអាន។ ដូច្នេះ ​ខ្ញុំ​ត្រូវ​តែ​អាន​សៀវភៅ​ទាំង​អស់​នេះ ​ព្រោះ​ខ្ញុំ​អាន​កាន់​តែ​ច្រើន ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត»។ សេរីរតនា រៀបរាប់។


 
ការផ្តល់ឱកាសសិក្សាឱ្យកាន់តែប្រសើរឡើង គឺមានសារៈសំខាន់ ក៏ដូចជា ការពង្រឹងវប្បធម៌ នៃការអានរបស់កុមារផងដែរ ពីព្រោះពួកគេនឹងលះបង់ពេលវេលារបស់ពួកគេបន្ថែមទៀត ដើម្បីអាន សៀវភៅដែលស្របតាមកម្រិតនៃការយល់ដឹង និងចំណូលចិត្តរបស់ពួកគេ។ ជាលទ្ធផល ក្នុងភាពជាដៃគូជាមួយ សាលារៀនគោលដៅជាច្រើន បានផ្តល់លទ្ធភាពកាន់តែច្រើនក្នុង ការលើកទឹកចិត្ត កុមារឱ្យអានសៀវភៅជាច្រើនប្រភេទ ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេលើសពីអ្វីដែលពួកគេ សិក្សានៅក្នុងសាលារៀន។
 
"សៀវភៅដែលខ្ញុំចូលចិត្តជាងគេគឺទាក់ទងនឹងសុខភាព និង អនាម័យ ពីព្រោះសៀវភៅណែនាំនេះ បានបង្រៀនខ្ញុំអំពីការរក្សាអនាម័យផ្នែកផ្សេងៗ នៃរាងកាយមនុស្ស (ដូចជា សក់ ត្រចៀក ធ្មេញ ដៃ និងជើង) ក៏ដូចជា សារៈ​សំខាន់នៃការញាំអាហារ និងផឹកទឹកឱ្យមានតុល្យភាព។» កុមារី ភាន សេរីរតនា ពន្យល់បន្ថែមថា «ខ្ញុំចង់មានសៀវភៅអនាម័យឲ្យបានច្រើន ព្រោះខ្ញុំចង់ធ្វើជា គ្រូបង្រៀន ហើយនិងបង្រៀនក្មេងៗពីរបៀបជៀសវាងជំងឺ ជាពិសេសជំងឺរាក។»
 
ការបង្កើនទំនុកចិត្ត និងការត្រៀមខ្លួនការសិក្សា​ ក្នុងចំណោមកុមារនៅវ័យបឋមសិក្សា គឺមានសារៈសំខាន់ណាស់។ ក្នុងភាពជាដៃគូរវាង Education Above All's Education ជាមួយនឹង សម្ព័ន្ធភាពដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដែលកំពុងធ្វើការ​ ដើម្បីឱកាស សិក្សាកាន់តែប្រសើរឡើងសម្រាប់កុមារនៅកម្ពុជា។
 
ក្រៅពី ផ្តល់វគ្គសិក្សាបំប៉ន ដល់កុមារក្រៅសាលា អង្គការ អេដ អេអាក់ស្យុងបាននិងកំពុងជួយ​ ទំនុកបម្រុង ដល់បណ្ណាល័យចល័ត ​​ទាំងទូកដឹកសៀវភៅ នៅទូទាំងប្រទេសចំនួន៩ដើម្បីជំរុញដល់ការ អានទូទាំងប្រទេស​៕
 



 

Tag:
 អង្គការ អេដ អេអាក់ស្យុងប្រចាំកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com